ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំពិធីបំពាក់ឋានន្តរស័កិ្តជូននាយនគរបាលជាតិជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ឯក៨រូប និងថ្នាក់ឧត្តមសេនីយ៍ទោ៦៣រូប ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីភាព លោក នាយឧត្តនសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មានប្រសាសន៍នៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិនាឧិកាសនោះ លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន បានលើកឡើងនូវការផ្តាំផ្ញើដល់ នាយនគរបាលជាតិដែលទើបនឹងបានតម្លើងឋានន្តរស័ក្តិនៅថ្ងៃនេះ ចូរកុំយកអំណាចទៅប្រើប្រាស់ខុសតួនាទីភារកិច្ចរបស់ខ្លួនឲ្យសោះ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានបញ្ជាក់បន្ថែមថា ថ្ងៃនេះជំ នួសមុខឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមានកិតិ្តយសនិងមានក្តីសោមនស្សរីករាយដោយបានចូល រួមពិធីបំពាក់ឋានន្តរស័កិ្តដល់នាយនគរបាលជាតិជាន់ខ្ពស់ ហើយឆ្នាំ២០១៧នេះគឺជាឆ្នាំទី៤ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។
ក្រសួងមហាផ្ទៃក៏បានលើកកម្ពស់ក្នុងការទទួលខុសត្រូវក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីថែរក្សា ពង្រឹងសន្តិភាព ស្ថិតិនយោបាយ ស្ថិតិសង្គម ការរក្សាការពារខឿនឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការចូលរួមលើកកម្ពស់លទិ្ធប្រជាធិបតេយ្យ ការលើកស្ទួយសិទិ្ធសេរីភាពរបស់ ប្រជាពលរដ្ឋ ដើរទន្ទឹមនិងការពង្រឹងនីតិរដ្ឋ ដើម្បីទ្រទ្រង់ដល់ការអភវឌ្ឍន៍សេ ដ្ឋកិច្ចសង្គម ប្រកបដោយបរិយាប័ន្ធ និងមានចិរភាព។
លោកបន្តថា ទន្ទឹមនេះក្រសួងមហាផ្ទៃ បានខិតខំជម្រុញយ៉ាងសកម្ម នូវការអនុវត្តកម្មវិធី កំណែទម្រង់នានាដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ពិសេសកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដោយផ្តោតសំខាន់លើការពង្រឹង សមត្ថភាពស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ជាមូលដ្ឋាន នៃការផ្ទេរមុខងារ ធនធាន ការលើកម្ពស់គណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ និងបន្តធ្វើការកែទម្រង់នគរបាលជាតិ ការងារអត្តសញ្ញាណប័ណ្ណ និងដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមការលំបាកនានារបស់ប្រជាពលរដ្ឋ និងកិច្ចអភិ វឌ្ឍន៍នៅមូលដ្ឋាន។
លោក នាយឧត្តសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានមានប្រសាសន៍បន្ថែមឲ្យដឹងទៀតថា ឋានន្តរស័កិ្តដ៏ឧត្តុងឧត្តមដែលអស់លោកទទួលបាននាពេលនេះ គឺជាឋានន្តរស័កិ្តដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្តល់ជូនប្រកបដោយកិតិ្តយស។
ដូចនេះសូមអស់លោកមិនត្រូវយកតួនាទី នឹងឋានន្តរស័កិ្តនេះទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឬប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ដែលផ្ទុយពីដំ ណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងប្រជាជនយើងជាដាច់ខាត ហើយឆ្លៀតក្នុងឧិកាសនេះ លោកក៏សូមផ្តាំផ្ញើនូវចំណុចមួយចំនួនដូចខាងក្រោម៖ ១/យើងជាកងកម្លាំងនគរបាលជាតិ ដូចនេះយើងត្រូវតែខិតខំចូលរួមការពាររដ្ឋធម្មនុញ្ញ ការពារឯករាជ្យភាព អធិបតេយ្យដ៏ពេញលេញ នៃព្រះរាជាណាចក្រកម្ពុជា ការពារនិងធានាឲ្យបាននូវប្រក្រតីភាព នៃស្ថាប័នជាតិ រដ្ឋបាលសាធារណៈគ្រប់ថ្នាក់ និងបន្តលើកកម្ពស់ដំណើរការនៃលទិ្ធប្រ ជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា៕ តាឡឹម