ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដោយសារក្សាទុកដាវជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ឃាត់ខ្លួន កាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ និងដកហូតដាវកែឆ្នៃមួយដើម។

ជនសង្ស័យទី១ឈ្មោះ ធន់ សុរ័ត្នមុនី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅផ្ទះភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ ភាង សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅផ្ទះភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃ អធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើង លុះដល់ម៉ោងកើតហេតុ ចំណុចផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ ឈ្មោះ ធន់ សុរ័ត្នមុនី និងឈ្មោះ ភាង សុភា កំពុងជិះម៉ូតូ ដោយឈ្មោះ ធន់ សុរ័ត្នមុនី ជាអ្នកកាន់ដាវ លុះពេលកម្លាំងសមត្ថកិច្ចយើងជិះម៉ូតូដល់ បានហៅឃាត់សួរនាំ ។

ក្រោយមកកម្លាំងបានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបញ្ចូនមកសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញ នៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖