ព័ត៌មានទាន់ហេតុការណ៍៖

ចិនក្លាយជាប្រទេសលក់ឧទ្ធម្ភាគចក្រស៊ីវិលធំជាងគេបំផុតលើពិភពលោក

ចែករំលែក៖

នៅពេលនេះ ចិនបានក្លាយជាប្រទេសនាំមុខអាមេរិកនៅលើទីផ្សារលក់ឧទ្ធម្ភាគចក្រស៊ីវិល ដ៏ធំបំផុតលើពិភពលោក ។ នៅពេលអនាគត ចិនអាចនឹងប្រជែងជាមួយក្រុមហ៊ុនធំៗលើពិភពលោក ដូចជាក្រុមហ៊ុន បូអ៊ុន និង ក្រុមហ៊ុន អែរបឺស ជាដើម។

ក្រៅពីឧទ្ធម្ភាគចក្រ ចិនក៏អាចផលិតយន្តហោះដឹកអ្នកដំណើរស៊ីវិល បានដោយជោគជ័យទៀតផង។ នៅពេលអនាគត់ ចិន និងរុស្ស៊ីអាចប្រជែងយកទីផ្សារ យន្តហោះ របស់អាមេរិក និងអឺរ៉ុបផងដែរ។

បច្ចុប្បន្ន មហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ប្រទេសចិន បានជែងដាច់មហាអំណាចលេខ១ ពិភពលោកអាមេរិក ។ ទាក់ទងនឹងការកក់យក (បញ្ជាទិញយន្ដហោះ) ប្រចាំឆ្នាំរបស់ខ្លួន នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧។

អ្នកស្រី Marie-Agnes Veve អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Airbus Helicopters China បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួ ឲ្យដឹងថា ប្រទេសចិនគឺពិតជាទីផ្សារ ដែលមានការរីកចម្រើនប្រចាំឆ្នាំ ប្រហែល២០ភាគរយនៅក្នុងនោះដែរ ក្រុមហ៊ុន Airbus Helicopters មើលឃើញពីសក្តានុពលកាន់តែច្រើនចំពោះទីផ្សារធំជាងគេបំផុត នៅលើពិភពលោកមួយនេះ ដោយអ្វីដែលពិសេសនោះ គឺខ្លួនអាចនាំមុខអាមេរិកបាន។

លោកស្រីបានបន្ដទៀតថា ក្រុមហ៊ុន Airbus Helicopters មានគោលបំណងបង្កើតភាពជាដៃគូ ជាមួយរដ្ឋាភិបាលចិន ដែលជាទីផ្សារធំបំផុត និងជាដៃគូដ៏សំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម៕ ម៉ែវ សាធី

 


ចែករំលែក៖