ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឆែកឆេរផលិតផលក្លែងក្លាយនៅទីតាំងក្បែរផ្សារប៉េសេ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការនឹងមន្ត្រីជំនាញកាំកុងត្រូល មន្ត្រីកសិកម្ម ដឹកនាំដោយព្រះរាជអាជ្ញាររងសាលាដំបូងរាជធានី កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានចុះ ឆែកឆេរត្រួតពិនិត្យទៅលើទីតាំងលក់បោះដុំភេសជ្ជ សាច់ត្រីសមុទ្រ នៅផ្ទះគ្មានលេខ ស្ថិតនៅខាងលិចផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ប្រភពពីមន្ត្រីម្នាក់បាននិយាយថា សមត្ថកិច្ចយើងចុះត្រួតពិនិត្យនៅពេលនេះ គឺទៅលើផលិតផលក្លែងក្លាយ និងហួសកាលបិរច្ឆេតខូចគុណភាព។ ដោយបានសហការនិងខាងជំនាញកាំកុងត្រូល និងមន្ត្រីកសិកម្មផងដែរ។

ប្រភពដដែលបន្តថា ម្ចាស់ទីតាំងនេះមានឈ្មោះ អ៊ឹម រមនា ភេទស្រី។ ស្ត្រីម្ចាស់ទីតាំងនេះបានប្រាប់ថា ទំនិញទាំងនេះគាត់ទទួលបន្តពីក្រុមហ៊ុន ក៏សមត្ថកិច្ចយើងពិនិត្យទៅលើឯកសារខ្លះហាក់បីដូចជាមិនប្រក្រតី។ ក្នុងនោះ សមត្ថកិច្ចយើងបានដកហូតផលិតផលហួសដឺឡេទឹកស៊ីអ៊ីវ១ចំនួន និងផលិត ផលផ្សេងទៀតផងដែរ។

លោក ទូច យុទ្ធា នាយការិយាល័យកម្មសិទិ្ធបញ្ញាបានប្រាប់ថា សមត្ថកិច្ចយើងនឹងត្រួតពិនិត្យមើលឯកសារមួយចំនួននៅមិនប្រក្រតី យើងមិនទាន់រកឃើញភស្តុតាងណា១ដើម្បីដាក់បន្ទុក ហើយស្អែកនេះយើងនឹងហៅស្ត្រីម្ចាស់ទីតាំងមកសួរនាំបន្ថែម៕ តាឡឹម


ចែករំលែក៖