ព័ត៌មានទាន់ហេតុការណ៍៖

តំបន់អាស៊ីរងផងប៉ះពាល់ខ្លាំងជាងគេបំផុត ដោយគ្រោះទឹកជំនន់ ខ្យល់ព្យុះ

ចែករំលែក៖

កន្លងមកសារព័ត៌មាន CNN បានផ្សាយថា ពលរដ្ឋនៅក្នុងតំបន់អាស៊ី ជាច្រើន ប្រឈមនឹងទុក្ខវេទនាដោយសារតែគ្រោះធម្មជាតិ ខ្យលព្យុះ ទឹកជំនន់។ នៅទូទាំងទ្វីបអាស៊ីទាំងមូល មានពលរដ្ឋ ជាង ១៣៧លាននាក់រងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ខាងលើ។ តំបន់ជាច្រើន ត្រូវលិចលង់ដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅរដូវវស្សា។

គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ ត្រូវបានអ្នកជំនាញលើកឡើងថា ជាលទ្ធផលរបស់ មនសុ្ស ដែលបានបំផ្លាញ ធម្មជាតិ ទើបបណ្តាលឲ្យមាន ព្យុះ ភ្លៀងខុសប្រក្រតី។ ប្រទេសដែលងាយរងគ្រោះជាងគេនៅតំបន់អាស៊ី នាពេលបច្ចុបន្ននេះមាន ដូចជា មីយ៉ាន់ម៉ា ថៃ ចិន ឥណ្ឌាបង់ក្លាដេស ជាដើម កំពុងរងនូវការវាយប្រហារ ដោយទឹកជំនន់បង្កឲ្យខូចខាតផ្ទះសម្តែង មនុស្ស សត្វ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ នានាដែលត្រូវគេប៉ាន់ប្រមាណថា នឹងខូចខាតអស់រាប់លានដុល្លារសហរដ្ឋអាមេរិក។

លោក DewiKironoអ្នកជំនាញអាកាសធាតុ នៃអង្គការស្រាវជ្រាវឧស្សាហកម្មនិងវិទ្យាសាស្រ្តនៃរដ្ឋ Commonwealth ប្រទេសអូស្រ្តាលីបានប្រាប់សារព័ត៌មានCNN ថា ប្រទេសស្ថិតនៅក្នុងអាស៊ីភាគខាងត្បូងកំពុងរងនូវទឹកភ្លៀងប្រមាណជា ១០០០មីលី្លម៉ែត្រក្នុងមួយឆ្នាំ ។ “ ប្រាកដណាស់៣០ឆ្នាំទៀត ចំនួនបរិមាណទឹកភ្លៀង និងកើនឡើងនៅអាស៊ីប្រហែល២០ភាគរយ”។

នៅខេត្តភាគនិរតី នៃខេត្តជាំងស៊ី ប្រទេសចិន ទឹកជំនន់ឆ្នាំនេះបានបណ្តាលឱ្យមានការខូចខាត និងការខូចខាតខាងសេដ្ឋកិច្ច ចំនួន ៤៣០ លានដុល្លារ។ នៅក្នុងខេត្តហ៊ូណានជិតខាងផ្ទះ ចំនួន ៥៣.០០០ ខ្នង ត្រូវបានបំផ្លាញហើយទឹកជំនន់មិនទាន់ បានស្រកវិញនៅឡើយ និងបណ្តាលឲ្យមនុស្ស ៩០នាក់ស្លាប់និងបាត់ខ្លួន។

ចំណែកឯប្រទេសមីយ៉ាន់ម៉ាវិញ ថ្មីៗនេះរូបភាពមួយកំពុងទទួលការចាប់អារម្មណ៍ខ្លាំង គឺចេតីមួយ ស្ថិតនៅចម្ងាយប្រមាណជា៥២០គីឡូម៉ែត្រ ពីទីក្រុងយ៉ាងហ្គន ត្រូវបានទឹកជំនន់ លេបត្របាក់កាលពីសប្តាហ៍មុន។ រដ្ឋបាលភិបាលមីយ៉ាន់ម៉ា បានផ្តល់ជំនួយដល់មនុស្សចំនួន១១៦៨១៧នាក់ ដែលបានផ្លាស់ប្តូរទីតាំង ដោយទឹកជំនន់។

សូមជម្រាបថា បណ្តាប្រទេសមួយចំនួនទៀតនៅអាស៊ី កំពុងរងនូវការវាយប្រហារដោយទឹកជំនន់ ដែលគេប៉ាន់ប្រមាណថា ១៣៧លាននាក់ រងផលប៉ះពាល់។

អ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះ គឺពិភពលោក នៅតែមានវិវាទ នៅក្នុងការ ចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ក្នុងនោះមានការដកខ្លួនចេញរបស់អាមេរិកពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុង ប៉ារីស ដែលជាក្តីកង្វល់យ៉ាងខ្លាំង របស់ពលរដ្ឋនៅលើភពផែនដី។ ប្រទេសមហាអំណាច ជាប្រទេសដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែបែរជាមិនចូលរួម កាត់បន្ថយជាតិពុល ជួយសង្គ្រោះពលរដ្ឋនៅលើពិភពលោកឡើយ៕ ម៉ែវ សាធី


ចែករំលែក៖