ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនកម្ពុជាតេលាដឹកសាំងបើកទៅបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់២នាក់ អ្នកបើកបររថយន្តគេចខ្លួនបាត់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរស៣នាក់បានស្លាប់ រងរបួសធ្ងន់២នាក់ ពេលកំពុងបើកបរត្រូវ រថយន្តក្រុមហ៊ុនកម្ពជាតេលាដឹកសាំងបានបុកម៉ូតូ សណ្តោងរ៉ឺម៉ក ឡើងផ្លូវកាត់ទទឹង បណ្តាលឲ្យប៉ើងមនុស្សធ្លាក់ដល់ដីស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ (ហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់)បណ្តាលអោយក្រឡាប់ហៀរប្រេងពេញផ្លូវ សមត្ថកិច្ចបានជួយបាញ់ទឹកអស់៣ឡាន ការពារកុំឲ្យឆេះ នៅម៉ោង១១និង៣៥នាទី ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំនុចក្បែរស្ពានលេខ២ក្នុងភូមិ រាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញទៅបាត់ដំបង) លុះដល់ចំនុចកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក បានចេញពីក្នុងភូមិ កាត់ទទឹងផ្លូវ បណ្តាលអោយរថយន្ត ដឹកប្រេងសាំង ដែលកំពុងបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ ពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូប៉ើងធ្លាក់មកដល់ដីស្លាប់នៅនិងកន្លែងនិងអ្នករួមដំណើរចំនួន២នាក់ផ្សេងទៀត រងរបួសធ្ងន់។

សមត្ថកិច្ចនគរបាលស្រុកមោងឬស្សីឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះម៉ន់ ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ។ឈ្មោះថ្លៃ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ របួសធ្ងន់ រស់នៅភូមិកន្សៃបន្ទាយជាមួយគ្នាក្នុងឃុំមោង ស្រុកមោងឫស្សី។ម្នាក់ទៀតឈ្មោះកែម សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ របួសធ្ងន់ រស់នៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានគេចខ្លួនបាត់ បន្សល់ទុកនៅរថយន្តដឹកប្រេង១គ្រឿងរបស់ក្រុមកម្ពុជាតេលាម៉ាកChenglong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៦១៣១រីឯម៉ូតូសណ្តោងរ៉ឺម៉កម៉ាកសាន់យ៉ាន់ សេ១៥០ គ្មានផ្លាកលេខ។

សាកសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែករថយន្តនិងម៉ូតូ នគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកមោងឫស្សីដើម្បីរង់ចាំការចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ស សារ៉េត

 


ចែករំលែក៖