ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ សុឃីម លុបគម្រោងពរពោះកូនភ្លោះ

ចែករំលែក៖

ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និងប្តីលោក អ៊ិន ផាណូ បានសោកស្តាយខ្លាំងក្រោយពីបំណងពរពោះកូនភ្លោះប្រុសស្រីមិនបានដូចការចង់បាន។ ពួកគេបានលុបគម្រោងពរពោះកូភ្លោះរូមគ្នា ក្រោយពីនាងនិងស្វាមីបានព្យាយាមស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រពីក្រុមគ្រួពេទ្យជំនាញនៅប្រទេសថៃ។

មុននេះ ខាត់ សុឃីម និងស្វាមី មានគម្រោងទទួលយកកូនបន្ទាប់ហើយកូនបន្ទាប់គឺចង់បានកូនភ្លោះ និងផ្តើមមាននៅរដូវវស្សានេះ។ នាង និងប្តីបានបានបណ្តើរគ្នាទៅកាន់ប្រទេសថៃ ដើម្បីពិនិត្យ និង ពិភាក្សារឿងយកកូនភ្លោះ ចុងក្រោយនេះពួកគេខកចិត្តខ្លាំង។

នាងខាត់ សុឃីមធ្លាប់ប្រាប់ថាកូនបន្ទាប់នាងចង់បានភ្លោះឲ្យគ្រប់កូនសរុប៤នាក់ដោយមិនចាំបាច់លំបាកច្រើនក្នុងការពរពោះច្រើនលើក។ លទ្ធផលចុងក្រោយគឺពេទ្យតម្រូវឱ្យអ្នកនាង ខាត់ សុឃីម ត្រូវថែរក្សាគភ៌ទៅតាមបច្ចេកទេសរបស់គេជាច្រើនខែ ហើយថែមទាំងចំណាយប្រាក់អស់មិនតិចជាង ៥ ម៉ឺនដុល្លារអាមេរិកទៀត ។

ការចំណាយពេលវេលាយូអាចនឹងធ្វើឲ្យនាងខាតបង់ប្រាក់ចំណូល និងការងារគ្រប់គ្រងមុខជំនួញទើប អ្នកទាំងពីរប្តូរចិត្តវិញ។ ដោយពួកគេអះអាងថា នឹងងាកមកបង្កកំណើតតាមធម្មជាតិវិញ ហើយពួកគេចង់បាននៅឆ្នាំក្រោយនេះតែម្តង គឺក្រោយពីបញ្ចប់ការចេញទៅច្រៀងរាំជាមួយគ្នាលើទឹកដីនៃប្រទេសបារាំងនៅអំឡុងខែតុលាឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ដែរថា ខាត់ សុឃីម និងប្តីបានរៀបការជាមួយគ្នាកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាមួយរយៈ។ ពេលនេះពួកគេមានចំណងដៃរួមគ្នាកូនស្រីម្នាក់ដែលមានវ័យជាង៤ឆ្នាំហើយ ៕ វឌ្ឍនា


ចែករំលែក៖