ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងសប្តាហ៍លោកចេង មុនីរ៉ា ចុះជួបជាមួយសិស្សានុសិស្សនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញៈ ក្រោយពីប្រកាសចូលកាន់ដំណែងបាន១ថ្ងៃមិនទាន់បានចូលអង្គុយកៅអីនៅក្នុងការិយាល័យធ្វើការអោយស្រួលបួលផងនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំមន្ត្រីក្រុមការងារចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សរៀននៅវិទ្យាល័យព្រែកថ្មី និងបន្តដំណើរចុះជួបជាមួយប្រជាពលរដ្ឋរស់នៅក្មុងសហគមន៍អណ្តូងតាអ៊ាង ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ។

ជួបជាមួយសិស្សានុសិស្សត្រៀមប្រឡងបាក់ឌុបជាង១០០នាក់រៀននៅវិទ្យាល័យព្រែកថ្មី លោកចេ មុនីរ៉ា អភិបាលខណ្ឌដែលទើបចូលកាន់តំណែងបាន១ថ្ងៃបានជំរុញអោយសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ សូមប្អូនៗកុំភ្លេចថា ប្រទេសជាតិយើង គឺមានភាគហ៊ុនរបស់ប្អូនៗ ប្រទេសជាតិយើងកំពុងរង់ចាំយើង ក្នុងការចូលរួមកសាង អភិវឌ្ឍន៍ ប្រទេស និងកសាងសង្គម ហើយសង្គមរីកចំរើនទៅបាននោះ អាស្រ័យលើប្អូនៗទាំងអស់គ្នា ដែលយើងជ្រកក្រោមម្លប់សន្តិភាពដូចសព្វថ្ងៃនេះ ។

លោកអភិបាលខណ្ឌបានលើកឡើងទៀតថា ក្នុងនាមអាជ្ញាធរ លោកនឹងបន្តជួយតទៅទៀត ក្នុងការលើកទឹកចិត្តដល់ ប្អូនៗ និងក្មួយៗ ទៅតាមលទ្ឋភាពជាក់ស្តែង ។ អ្វីដែលសំខាន់សូមចិត្តក្មួយៗ ទាំងអស់ ខិតខំបន្តការសិក្សា រៀនសូត្រតទៅទៀត ដើម្បីយកចំណេះដឹងទាំងអស់នេះ មកបម្រើការងារជាមន្ត្រីរាជការ ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការសង្គមស៉ីវិលនានា ។ យុវជនខណ្ឌ សង្កាត់ គឺសុទ្ឋតែជាអ្នកគាំទ្រដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើអោយប្រទេស ជាតិមានការរីកចំរើន ជាក់ស្តែងក្នុងសង្កាត់ព្រែកថ្មី ទាំងមូលមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ដូចជាការស្ថាបនាស្ពានតាខ្មៅ ឆ្លង ទន្លបាសាក់ ដែលមិនធ្លាប់មានពីមុនមក ដើម្បីបម្រើការធ្វើដំណើរ ដោយមិនបាច់ឆ្លងទូកដដូចពីមុន និងសព្វថ្ងៃនេះ កំពុងធ្វើការស្ថាបនាពង្រីកផ្លូវកៅស៊ូលេខ១១០ទៀត ចាប់ពីព្រំប្រទល់សង្កាត់ព្រែកប្រា រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានជូនពរដល់ប្អូនៗ សូមអោយប្រឡងបានជាប់និទ្ទេសល្អៗ ទាំងអស់គ្នា។

ក្នុងឱកាសនោះ លោកអភិបាលក៏បាមឧបត្ថម្ភដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកថ្មី ចំនួន៤០ម៉ឺនរៀល និងឧបត្ដម្ភ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សាជាថវិកាមួយចំនួនទៀតផងដែរ ។

បន្ទាប់ពីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកថ្មីរួចមក លោកអភិបាលខណ្ឌបានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍អណ្តូងតាអៀង ស្ថិតនៅភូមិព្រែកថ្មី ដើម្បីស្វែងយល់ពីជីវភាពរស់នៅក្នុងសហគមន៍និងទទួលយកសំណូមរបស់ប្រជាពលរដ្ឋមកធ្វើលារដោះស្រាយ ៕ សណ្តោស


ចែករំលែក៖