ព័ត៌មានទាន់ហេតុការណ៍៖

បុរសសង្ស័យ៣នាក់បើករថយន្តសាំយ៉ុងស្ទាក់ចាប់ក្មេងផ្អើលក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ចាស់ ត្រង់ចំណុចខាងកើតទីស្នាក់ការ សាខាគយ និងរដ្ឋាករខេត្តចម្ងាយ២០ម៉ែត្រ ស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈជនសង្ស័យ៣នាក់ ជិះរថយន្តមួយគ្រឿងបម្រុងចាប់ក្មេងតែមិនបានសម្រេច។

បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សង្ឃ័របានឲ្យដឹងថា កុមាររងគ្រោះដែលអះអាងថា មានមនុស្សមកស្ទាក់ចាប់ដាក់រថយន្តនោះ ឈ្មោះ តាំងសុផានិត ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៨ វិទ្យាល័យស្វាយរៀង មានទីលំនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ពាក់ពន្ធ័នឹងករណីនេះ កុមារាឈ្មោះតាំង សុផានិត បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានទៅរៀនធម្មតា លុះម៉ោង៩•០០ព្រឹក មានម៉ោងលីព ក៏នឹកឃ្លានបាយខ្លាំង ក៏ជិះកង់ចេញពីសាលាត្រឡប់ទៅផ្ទះ ដើម្បីញ៉ាំបាយ ខណៈកំពុងជិះកង់ពីទិសខាងលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក បើកបរស្របទឹសគ្នាពីលិចទៅកើតដែរ បានបើកជែងទៅមុខរួចបើកបិទផ្លូវហើយឈប់នៅពីមុខរួចមានបរុសម្នាក់បើកទ្វាររថយន្តគូថខាងក្រោយ ហើយហៅជិះឡានជាមួយពូ ប៉ុន្តែខ្លួនបានចុះពីលើកង់មិនព្រមទៅជាមួយនោះទេ ក៏ឈប់មុខផ្ទះឈ្មោះគង់ សុភី អោយគេជួយបង្កការភ្ញាក់ផ្អើលទើប អ្នកបើកបររថយន្ត និងបក្ខពួក២នាក់ផ្សេងទៀត នាំគ្នាចូលក្នុងរថយន្ត រួចបើករថយន្តចេញទៅកើតបាត់ស្រមោល។

ក្រោយមក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុមានការសង្សយ័ ក្រែងជា មនុស្សចាប់ក្មេង ក៏បានទូរសព្ទ័ប្តឹងទៅសមត្ថកិច្ចនគបាលខេត្តឲ្យជួយអន្តរាគមន៍ ។ លោកស្នងការដ្ឋាននគបាលខេត្តបញ្ជាឲ្យកងអន្តរាគមន៍ បើកម៉ូតូប្រដេញ ចំនួន១០គ្រឿងចេញតាមស្ទាក់ចាប់រថយន្តដែលសង្ស័យ ក៏ប៉ុន្តែ រកមិនឃើញដោយ ប្រ ជាពលរដ្ឋរាយការណ៍ប្រាប់ភិនភាគរថយន្ត ខាងលើមិនបានគ្រប់ជ្រុងជ្រោយ។

ដោយនៅវេលាម៉ោង២•០០រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ច នគបាលក្រុងស្វាយរៀងផ្នែកព្រហ្មទណ្ឌ បានហៅឪពុក និងកូន ឈ្មោះតាំង សុផានិត ទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់សង្ឃ័រ ដើម្បីសាកសួរនាំរឿងហេតុរហូតដល់ម៉ោង៣និង៣០នាទីរសៀល ទើបឲ្យត្រឡប់ទៅផ្ទះវិញ។

បើតាមលោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់សង្ឃរ័បានឲ្យដឹងថា បើតាមកុមារា ឆ្លើយប្រាប់សមត្ថកិច្ចគឺ៖ សមត្ថកិច្ចសន្និដ្ឋាន ទី១អាច ជនសង្ស័យ មានចេតនា ធ្វើឲ្យមានចលាចល់ ពីព្រោះពេលកើតហេតុ មានម៉ូតូរ៉ឺម៉កដឹកបំពង់ជ័រ និងដែកចតនៅពីមុខ ធ្វើឲ្យចង្អៀតផ្លូវទើបអ្នកបើកបររថយន្តឈប់ ពេលនោះអ្នករួមដំណើរឃើញក្មេងជិះកង់ម្នាក់ឯង ក៏លលេង ហៅឲ្យឡើងជិះរថយន្តជាមួយពួកគេ ធ្វើឲ្យក្មេងភ័យខ្លាច ហើយបើជនសង្ស័យមានបំណងចាប់មែនគឺអាច ចាប់បង្ខំហើយ តែនេះគ្រាន់តែ ហៅឲ្យឡើងជិះធម្មតា ដូច្នេះ អាចគ្រាន់តែបំភ័យក្មេងលេងប៉ុណ្ណោះ។

ទី២- សង្ស័យ ថា ជននេះជាក្រុមចាប់ក្មេងជម្រិត ទារប្រាក់ ពុំមែនដូចមហាជននិយាយថា ជាករណីចាប់ក្មេង វះយកក្រលៀន ឬវះយកបេះដូងអីនោះទេ ៕ យឹម សុថាន


ចែករំលែក៖