ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា៖ «ប្រសិទ្ឋិភាពនៃនយោបាយ ឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ ឈរលើមូលដ្ឋានគ្រឹះនៃសន្តិភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជាឈ្នះ! ឈ្នះផុតពីសង្រ្គាម! ឈ្នះផុតពីភាពក្រីក្រ! និងឈ្នះផុតពីអនក្ខរៈភាព ដែលនាំមកនូវការរីកចម្រើនលើគ្រប់វិស័យ។ ប្រជាពលរដ្ឋបានឃើញ ច្បាស់នូវភាពរីកចម្រើនពិតនៃកម្ពុជាគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះ ជ័យជំនះនៃការបោះឆ្នោតឃុំ-សង្កាត់កន្លងមក គឺបានបង្ហាញច្បាស់ថា គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺនឹងឈ្នះនៅក្នុងការបោះឆ្នោត ២០១៨ ខាងមុខនេះជាបន្តទៀត។
សូមអរគុណ បងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិការដែលគាំទ្រ និងបោះឆ្នោតអោយតែគណបក្សប្រជាជនតែមួយគត់»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ