ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ទៀតហើយខណ្ឌដូនពេញ សមត្ថកិច្ចមិនដែលបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ៖ ករណីឆក់ប្លន់កើតមានជារៀងរាល់យប់ នៅក្នុងទឹកដីខណ្ឌដូនពេញ ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដោយសារតែសមត្ថកិច្ចអសមត្ថភាពក្នុងកាបង្ក្រាប ធ្វើឲ្យបទល្មើសនៅក្នុងមូលដ្ឋានកាន់តែកក្រើកឡើង។

បុរសនារីពីរនាក់ ត្រូវជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ធ្វើសកម្មភាពគំរាមវាយប្លន់យកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១០មួយគ្រឿង ទៅបាត់ស្រមោល ខណៈដែលពួកគាត់នាំគ្នាមកអង្គុយលេងនៅតាមសួនច្បារម៉ាត់ទន្លេទល់មុខភោជនីយដ្ឋាន Riverhouse។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សួនច្បារម៉ាត់ទន្លេ ទល់មុខភោជនីយដ្ឋាន Riverhouse ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ដា រ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិកអង្កា សហធន់ នៅខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ សេង លីណា ភេទស្រី អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង ស្នាក់នៅម្ដុំបឹងសាឡាង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ 1E-4102 ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ ទើបតែចេញមកពីញាំអាហារនៅកោះពេជ្យ រួចក៏នាំគ្នាមកអង្គុយលេងនៅជួរម៉ាត់ទន្លេទល់មុខភោជនីយដ្ឋាន Riverhouse ដែលជាកន្លែងកើតហេតុនិងទុកម៉ូតូជិតខ្លួន។

ប្រភពបានបន្តថា ពេលដែលកំពុងតែអង្គុយលេងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ដើរមកជិតហើយគំរាមវាយប្លន់យកម៉ូតូរបស់ខ្លួន​ដោយមានភិតភ័យខ្លាំងពេកខ្លួនក៏ដើរចេញហើយជនសង្ស័យក៏យកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ សុខា​សែនជ័យ


ចែករំលែក៖