ព័ត៌មានទាន់ហេតុការណ៍៖

ជួញដូរគ្រឿងញៀន៤២កញ្ចប់ សមត្ថកិច្ចបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តីបឹងកក់ទី២ ប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជាលទ្ធផលឃាត់ជនសង្ស័យ ១-ឈ្មោះ បាន សុខគឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាដក មានស្រុកកំណើត នៅព្រះស្ដេចខេត្តព្រៃវែង។ ចាប់យកវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លាចំនួន៤២កញ្ចប់តូច( សង្ស័យជាគ្រឿងញៀន ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ សដារ៉ា

 


ចែករំលែក៖