ភ្នំពេញ៖ បុរសជនជាតិរុស្សីម្នាក់ បើករថយន្តងោកមួយភាំងរេចង្កូតទៅបុករ៉ឺម៉កម៉ូតូដឹកកូនឈើពីក្រោយពេញទំហឹងបណ្តាលអ្នកបើរបររុឺម៉កធ្លាក់បោកក្បាល និងថ្នល់រងរបួសធ្ងន់ចំណែករ៉ឺម៉កម៉ូតូជ្រុលទៅមុខធ្លាក់ប្រឡាយទឹក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ត្រង់ចំណុចស្ពានទី១២មុខផ្ទះគ្នានលេខក្នុងភូមិបាក់ខែងខណ្ឌជ្រោយចង្វា។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខ្មៅពាកស្លាក់លេខ ភ្នំពេញ 2J-6115 អ្នបើកបរ ឈ្មោះ YWAKOBUSAHAKOV អាយុ២៥ឆ្នាំ ជាជនជាតិរុស្សុី។ ចំណែកឯជនរងគ្រោះមានឈ្មោះយុង សារឿន អាយុ២៦ឆ្នាំ មានមុខរបរដើរលក់កូនឈើ និងកូនផ្កាតាមភូមិមានទីលំនៅភូមិរការឃុំរការស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូដឹកកូនឈើកូនផ្កាជិះពីរនាក់បងប្អូន បើកបរតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងចំណែកឯរថយន្តបង្កបើកបរតាមក្រោយក្នុងទិសដៅស្របទិសគ្នា។
លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តងងួយដេកងួកមួយភាំងក៏រេចង្កូតទៅបុករ៉ឺម៉កម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកបររ៉ឺម៉កធ្លាក់បោកក្បាយទៅនិងថ្នល់រងរបួសធ្ងន់ រឺឯរ៉ឺម៉កម៉ូតូជ្រុលចង្កូតទៅមុចធ្លាក់ប្រឡាយទឹកនៅក្បែកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងនាំយកមធ្យោបាយពាក់ព័ន្ធនិងអ្នកបើកបររថយន្តបង្កទៅរក្សារទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយជាក្រោយ៕ ជ្រោយពេជ្រ