ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង ផ្នែកជំនាញនគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បានជិះម៉ូតូដើរល្បាត តាមគោលដៅមានការសង្ស័យហៅមកសាកសួរ និងធ្វើតេសបែកធ្លាយមានសារធាតុញៀនក្នុងខ្លួន។
ការឃាត់មកសាកសួរនេះ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ មាច ម៉ុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលស្ពាន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានទិញថ្នាំពីឈ្មោះបាត់ ភេទប្រុស រស់នៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខណៈជក់ថ្នាំរួចមក ក៏ដើរមកផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្នុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្សយ័មកអធិការនគបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន