ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA Games នៅ Malaysia។
សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ដែលមានរយៈពេល២ឆ្នាំម្តងនេះ គឺកម្ពុជាបាន សម្រេចបញ្ជូនកីឡា ២៤ប្រភេទ ទៅចូលរួមក្នុងងចំណោមកីឡា ៣៨កី ប្រភេទ ក្នុង SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុង Kuala Lumpur, Malaysia ។ កម្មវិធីប្រកួតផ្លូវការនឹងចាប់ផ្តើម នៅ ថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ក្នុងពេលដែលវិញ្ញាសារបាល់ទាត់ ផ្នែកបុរសអាយុក្រោម២២ឆ្នាំនឹងប្រកួតនៅថ្ងៃទី១៤ សីហា៕
វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1414407165274443/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1414390058609487/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1414357971946029/” width=”600″ height=”400″ onlyvideo=”1″]