ព័ត៌មានទាន់ហេតុការណ៍៖

រណ្តៅបូមខ្សាច់អត់ច្បាប់២កន្លែងឋិតនៅភូមិព្រៃក្រាំង ឃុំនិព្វាន ស្រុកគងពិសីកំពុងដំណើរការយ៉ាងសកម្ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋច្រើនគ្រួសារនៅភូមិព្រៃក្រាំង ឃុំនិព្វាន ស្រុកគងពិសី បាននិយាយត្អួញត្អែរប្រាប់អ្នកយកព័ត៌មានថា មានរណ្តៅបូមខ្សាច់២កន្លែងបានបូមខ្សាច់យ៉ាងអនាធិបតេយ្យ ហើយរថយន្តដឹកខ្សាច់វិញមិនគ្របឲ្យបានត្រឹមត្រូវធ្វើឲ្យធ្លាក់ខ្សាច់ទៅលើផ្លូវថ្នល់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលពួកគាត់ធ្វើដំណើរនៅលើផ្លូវថ្នល់មានការហុយចូលភ្នែក និងប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសងខាង។

នៅក្នុងរណ្តៅបូមខ្សាច់ខាងលើនេះ អ្នកយកព័ត៌មាននគរវត្តបានសុំការបំភ្លឺពីមេការបូមខ្សាច់ម្នាក់គាត់បាននិយាយប្រាប់ថា គាត់មិនដឹងទេមានច្បាប់អត់ច្បាប់ទាល់តែចាំជួបថៅកែគាត់សិន ហើយនៅពេលនោះអ្នកយកព័ត៌មានយើងបានសុំលេខទូរស័ព្ទថៅកែនោះតែមេការមិនឲ្យ។ ក្នុងរឿងនេះអ្នកយកព័ត៌មាននគរវត្តមិន អាចសុំការបំភ្លឺពីលោកអភិបាលស្រុកគងពិសីបានទេ ព្រោះគ្មានលេខទូរស័ព្ទ។

ករណីបូមខ្សាច់ខាងលើនេះប្រជាពល រដ្ឋដែលរស់នៅតាមតំបន់នោះពួកគាត់បានសំណូមពរមកដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក្រសួងរ៉ែ និងថាមពលខេត្ត និង ជាពិសេសលោកអភិបាលនៃគណៈអភិ បាលខេត្តកំពង់ស្ពឺមេត្តាចុះមកត្រួតពិនិត្យទៅលើរណ្ដៅបូមខ្សាច់និងរថយន្ដដឹក ខ្សាច់នេះផង ៕ ហេង សូរិយា


ចែករំលែក៖