ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តតាកែវឃុំជនដែលបង្ហោះហ្វេសប៊ុករឿងចាប់ក្មេងវះយកគ្រឿងក្នុង

ចែករំលែក៖

ខេត្តតាកែវ៖ អ្នកនាំពាកយសាលាដំបូងខេត្តតាកែវ លោក ផាន់ សុភ័ក្រ បានអះអាងប្រាប់អ្នកកាសែតថា ជនដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាមានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនហើយដោយចៅក្រម ម៉ែន រដ្ឋា ។

លោក ផាន់ សុភ័ក្រ បានបន្តថា តំណាង អយ្យការបានសម្រេចចោទប្រកាន់ពីបទ ក្លែងព័ត៌មាន និងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ យោងតាមមាត្រា៤២៥ បទល្មើសក្លែងព័ត៌មានត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២ លានរៀលទៅ៤លានរៀល។ ដោយឡែក មាត្រា៤៩៥បទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ប្រឈមជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លាន រៀលទៅ៤លានរៀល ។

ជនដែលបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកថា មានជនជាតិវៀតណាម ចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវបង្កឲ្យមានភាពចលាចលក្នុងសង្គមនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លូន បានកាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧។ បុរសរូបនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ«La chhaya»៕ ហេង សូរិយា


ចែករំលែក៖