ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកសាកល្បងមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារទៅលើទឹកដីកូរ៉េខាងជើង

ចែករំលែក៖

អាមេរិកទើបតែបានសាកល្បង មីស៊ីល ឆ្លងទ្វីប ICBM នៅព្រឹកថ្ងៃទី២ខែសីហាដែល ជាការគំរាមកំហែងដល់កូរ៉េខាងជើង។ ការសាកល្បងនោះធ្វើឡើងក្រោយប៉ុន្មានថ្ងៃ ប៉ុណ្ណោះដែលកូរ៉េខាងជើង បានសាក ល្បងមីស៊ីលឆ្លងទ្វីប Hwasong -14 ប្រកបដោយជោគជ័យ។

កម្លាំងទាហានអាកាសអាមេរិក នៅ ព្រឹកថ្ងៃទី២ ខែសីហា បានតាមដាន ការ បាញ់សាកល្បងមីស៊ីល Minuteman-3 ចេញពីទីតាំងទ័ពអាកាស Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា ។ អ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា សកម្មភាពខាងលើ គឺជារឿងធម្មតា ដោយ បានឡើងគម្រោងជាយូរណាស់មកហើយ។

ប៉ុន្តែ អ្នកឯកទេសវិភាគបានបញ្ជាក់ថា នេះជាសកម្មភាព ដើម្បីគំរាមកំហែងដល់ កូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីល ឆ្លងទ្វីប អាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ទិសទីលើទឹកដីអាមេរិក ។

នេះជាការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបលើកទី ៤ហើយរបស់កម្លាំងទាហានអាកាសអាមេរិក នៅក្នុងឆ្នាំ២០១៧នេះ ។ ការបាញ់សាកល្បងគឺដើម្បីត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមីស៊ីលទាំងនោះ ដែលជាការត្រៀមលក្ខណៈធ្វើសង្គ្រាម។

លោក Mark Graff អ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិក បានឲ្យដឹងថា ការសាកល្បង នេះគឺដើម្បីវាយតម្លៃពីទំនុកចិត្តនៃ មីស៊ីលបរមាណូ របស់អាមេរិកដែល អាច វាយប្រហារទៅលើគោលដៅបាន កម្រិតខ្ពស់។

ការសាកល្បងរបស់អាមេរិកកើតឡើង ក្រោយពេលដែល កូរ៉េខាងជើង បានសាក ល្បងដោយជោគជ័យ ហើយប្រកាសថាជា ប្រទេស មហាអំណាចបរមាណូ ។ មីស៊ីល របស់កូរ៉េខាងជើង អាចបាញ់បានចម្ងាយ ៥.៥០០គីឡូម៉ែត្រ ។ អំពីទ្រឹស្តី អាមេរិក និងកូរ៉េខាងជើង មានចម្ងាយពីគ្នាតែ ៨.០០០ គីឡូម៉ែត្រប៉ុណ្ណោះ គឺអាចវាយ ប្រហារគ្នាបានដោយមីស៊ីលឆ្លងទ្វីប។

មីស៊ីលឆ្លងទ្វីប ICBM ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហាន មីស៊ីល ស្ថិតនៅកងពលទាហានអាកាស លើកដំបូង បំផុតលើពិភពលោក គឺសហភាពសូវៀត ដែលដាក់ឲ្យប្រើប្រាស់មុនគេ នៅឆ្នាំ ១៩៥៨។ ក្រោយមកមួយឆ្នាំ គឺនៅឆ្នាំ ១៩៥៩ អាមេរិក ក៏បានដាក់ឲ្យប្រើប្រាស់មីស៊ីលឆ្លងទ្វីបនេះដែរ។ ចំណែកចិនវិញ ទើបតែដាក់ឲ្យប្រើប្រាស់ក្នុង អំឡុងឆ្នាំ ១៩៨០ប៉ុណ្ណោះ គឺក្រោយអាមេរិកដល់ទៅ ២០ឆ្នាំ។

មីស៊ីល ICBM Minutman-3 ជាផ្នែក មួយ ក្នុងចំណោម៣នៃ អាវុធបរមាណូ របស់អាមេរិក ក្នុងនោះមានមីស៊ីល Trident 3 បំពាក់ក្បាលគ្រាប់បរមាណូ បាញ់ ចេញពីនាវាមុជទឹក និង មួយទៀតគឺយន្ត ហោះទម្លាក់គ្រាប់ បែកបរមាណូ យុទ្ធ សាស្ត្រ។

មីស៊ីល ICBM Minutman-3 បាញ់ បានចម្ងាយ ប្រមាណ១៣.០០០គីឡូម៉ែត្រ ដែលមានល្បឿនដល់ទៅ ២៨.៧០០គីឡូ ម៉ែត្រ ក្នុងមួយម៉ោង ក្នុងកម្ពស់ រហូតដល់ ១.១២០គីឡូម៉ែត្រ។ មីស៊ីលនីមួយៗ អាច បំពាក់ក្បាលគ្រាប់បរមាណូ ដែលមានកម្លាំង បំផ្លាញរហូតដល់ទៅ ៤៧៥គីឡូតុន គឺស្មើនឹងគ្រាប់បែកបរមាណូដែលអាមេរិកទម្លាក់ នៅ ហីុរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ ១៩៤៥ ដល់ទៅ ៣១ដង។

ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ដល់ ប្រទេសជិតខាង កូរ៉េខាងជើង មានចិន ជប៉ុននិងកូរ៉េខាងត្បូង ជាដើម ។ ប្រសិន បើមានសង្គ្រាមបរមាណូកើតឡើង រវាងអាមេរិកនឹងកូរ៉េខាងជើងនោះកូរ៉េខាងជើង នឹងត្រូវរលាយ ចេញពីផែនទីពិភពលោក ពេលនោះប្រទេសជិតខាង ក៏រងផលប៉ះ ពាល់ផងដែរ ។ បើអាមេរិកវាយប្រហារកូរ៉េ ខាងជើង ដោយបរមាណូតែ ៣គ្រាប់ ប៉ុណ្ណោះ គឺស្មើនឹង បរមាណូដែលទម្លាក់នៅ ជប៉ុន ដល់ទៅ ៩៣ដង នេះជារឿងមួយគួរ ឲ្យខ្លាចបំផុត មិនត្រូវទុកឲ្យវិនាសកម្មទាំងនោះកើតឡើងឡើយ។

ការសាកល្បងមីស៊ីលឆ្លងទ្វីប ខាងលើ របស់អាមេរិក កើតឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបាន ប្រកាសថា អាមេរិក មានវិធានការ សម្រាប់ ដោះស្រាយកូរ៉េខាងជើង ។ តែមិនបាន ប្រកាសថាវិធានការទាំងនោះ ជា អ្វីនោះ ឡើយ។

តាមក្រុមអ្នកវិភាគបញ្ជាក់ថា អ្វីដែលអាមេរិកអាចធ្វើបាននាពេលនេះគឺ មានតែការវាយប្រហារដោយអាវុធប៉ុណ្ណោះទើបអាចដោះស្រាយ បញ្ចប់វិបត្តិបាន បើស្វែងរក ដំណោះស្រាយ តាមរយៈកិច្ចការបរទេស នោះ កូរ៉េខាងជើង មិនអាចបោះបង់ កម្មវិធីអាវុធ មីស៊ីលនិងបរមាណូបាន ឡើយ៕ ម៉ែវ សាធី


ចែករំលែក៖