ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្រ្តីជនជាតិបារាំងម្នាក់បានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្រ្តីជនជាតិបារាំងម្នាក់បានសម្រេច តែរត់មិនរួច ក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាកំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែមង្ត។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោលតែមង្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ផេង រដ្នា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះម្ដុំផ្សារអូឬឬស្សី៣ មុខរបរមិនពិតប្រាកដ។

មន្រ្តីនគរបាលថា កម្លាំងល្បាតប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CK.7446 ជិះគ្នា២នាក់តាមបណ្ដោយផ្លូវលេខព្រះសីហនុ ហើយជនរងគ្រោះមួយក្រុម និងអ្នកបើកម៉ីតូកង់បីដេញតាមពីក្រោយ ហើយស្រែកថា ជួយផងចោរឆក់កាបូប កម្លាំងក៏បានដេញតាមពីក្រោយដល់ចំណុចផ្លូវលេខ១៨២ ម្ដុំផ្សារអូរឬស្សី ខណ្ឌ៧មករា ទើបឃាត់បានជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន ហើយនាំមកសាកសួរ ហើយជនសង្ស័យសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជាជនជាតិបារាំងនោះពិតប្រាកដមែន។

ជនសង្ស័យរួមនឹងម៉ូតូត្រូវឃាត់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំបន្ថែមនិងចាត់ការតាមនីតិវិធី។ ចំណែការបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាប្រគល់ឲ្យទៅម្ចាស់វិញ ៕ ស រស្មី


ចែករំលែក៖