ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោកចុះអនុវត្តសាលក្រមរឹបអូសផ្ទះលោក យឹន សុវណ្នី សង្កាត់បឹងកក់២ត្រូវភរិយាលោកឧកញ៉ារារាំង មិនសុខចិត្ត យករថយន្តដាក់បាំងមុខផ្ទះហើយចាក់សាំងស្រោច ស្ថានភាពគ្រោះថ្នាក់ផុយស្រួចបំផុត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា២រូប គឺលោក ងឹន ពេជ និងខាំ ផារី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថខណ្ឌ និងនគរបាលប៉ុស្តិ៍បឹងកក់២ ព្រមទាំងកម្លាំងប្រជាការពារជាច្រើននាក់ បានចុះអនុវត្តសាលក្រមតុលាការ រឹបអូសផ្ទះរបស់លោកលោក យិន សុវណ្ណនី នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទោលគោក ពាក់ព័ន្ធរឿងក្តីជាយូរឆ្នាំមកហើយ ជាមួយលោក ឡៅ ស៊ុនប៉ា។

យោងតាម ស្ថានភាពនៅផ្ទះអនុវត្តសាលក្រម នេះមានសភាពផុយស្រួយ និងគ្រោះថ្នាក់បំផុត ដោយសារតែភរិយារបស់លោកលោក យិន សុវណ្ណនី ដែលម្ចាស់ផ្ទះ មិនសុខចិត្ត និងមិនព្រមឲ្យរឹបអូសផ្ទះរបស់គាត់ឡើយ ដោយបានកាន់បដា និងរូបថតសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្រែកខ្លាំងថា អយុត្តិធម៌ និងបានយករថយន្តឡង់គ្រីស័រមួយគ្រឿង មកដាក់រាំងនៅមុខផ្ទះ និងបានយកសាំងចំនួន២ បីដុងមកចាក់ស្រោចលើរថយន្តនោះ ដើម្បីរារាំងមិនឲ្យសមត្ថកិច្ចអនុវត្តសាលក្រមបាន។

ជុំវិញករណីនេះ ភរិយាលោកលោក យិន សុវណ្នី លើកឡើងថា អ្នកស្រីមិនសុខចិត្តទេចំពោះការរឹបអូសនេះ ព្រោះថាផ្ទះអ្នកស្រីមានតម្លៃជាង៥០ម៉ឺនដុល្លារ ប៉ុន្តែលុយដែលជំពាក់តែចំនួន៦ម៉ឺនប៉ុណ្ណោះ មិនដល់៥០ម៉ឺនដុល្លារទេ លើសពីនេះអ្នកស្រីធ្លាប់បានសង ដើមបណ្តឹងចំនួន២៥ម៉ឺនដុល្លារមកហើយរងចាំតែអាជ្ញាប័ណ្ឌទេ ហេតុអីបានជាមករឹបអូសផ្ទះអ្នកស្រីយ៉ាងដូច្នេះ។

សូមបញ្ជាក់ផងដែរ លុយ៦ម៉ឺនដុល្លារនៅតែរង់ចាំអោយ អោយតែចេញអាជ្ញាប័ណ្ឌប៉ូមខ្សាច់ តែរដ្ឋាភិបាលក៏បានចេញសេចក្ដីជូនដំណឹង១ថា មិនអោយមានការចេញអាជ្ញាប័ណ្ឌប៉ូមខ្សាចនោះទេ ៕ ស រស្មី


ចែករំលែក៖