ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលព្រះរាជអាជ្ញា នៅម៉ោងជិត៥ល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានចូលទៅឆែកឆេរក្នុងផ្ទះរបស់លោក ញឹក ប៊ុនឆៃ នៅតាមបណ្តោយផ្លូវកែវចិន្តា ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វាបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធការផលិត គ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី១០ឆ្នាំមុន។
សូមបញ្ជាក់ថា កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕ ជ្រោយពេជ្រ