កាលពីថ្ងៃទី៣ ខែសីហា កូរ៉េខាងជើងបានបន្តគំរាមកំហែងទៅកាន់អាមេរិក ដោយបញ្ជាក់ថា នឹង «ផ្ញើកាដូពិសេស» ទៅឲ្យអាមេរិក នាពេលខាងមុខ។ លើស ពីនេះទៀតកូរ៉េខាងជើង បានលើកឡើងថា អាមេរិកកំពុងស្ថិតនៅក្នុងបន្ទាត់«ព្រំដែននៃការស្លាប់ និងរស់»។
សារព័ត៌មាន Rodong Sinmun របស់ គណបក្សពលករកូរ៉េខាងជើង បានផ្សព្វ ផ្សាយនូវអត្ថបទមួយ បញ្ជាក់ថា រដ្ឋាភិបាល របស់ប្រធានាធិបតីត្រាំ ត្រូវបានបង្ខំឲ្យ លើកទង់ ស ចុះចាញ់ នៅពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា។
សារព័ត៌មានខាងលើបានផ្សាយទៀត ថា « នៅគ្រប់នាទី អាមេរិក កំពុងស្ថិតនៅកណ្តាលបន្ទាត់ព្រំដែននៃការស្លាប់និងរស់ បង្ខំឲ្យទីក្រុងវ៉ាស៊ីនតោន ត្រូវលើកទង់ស ចុះចាញ់ និងផ្លាស់ប្តូរ គោលនយោបាយទៅ លើកូរ៉េខាងជើង» ។ អត្ថបទបានបញ្ជាក់ ទៀតថា រដ្ឋាភិបាលរបស់លោកត្រាំ គួរតែ ផ្តល់អាទិភាពទៅលើ សន្តិសុខរបស់ អាមេរិក មិនមែនបញ្ហាបរមាណូកូរ៉េខាង ជើងនោះឡើយ។
ការគំរាមកំហែងរបស់កូរ៉េខាងជើង កើតឡើង ក្នុងពេលដែល អគ្គមេបញ្ជាការ កងទ័ពអាកាសអាមេរិក លោក O’sha ughnessy ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្ត បានត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធាជាទ្រង់ទ្រាយធំទៅលើ កូរ៉េខាងជើង នៅពេលចាំបាច់។
ប៉ុន្តែកន្លងមក លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែង ថា សហរដ្ឋអាមេរិក គ្មានបំណងណាមួយ ទៅធ្វើសង្រ្គាម ឬផ្តួលរំលំរបបដឹកនាំរបស់កូរ៉េខាងជើងនោះទេ។ ដំណោះស្រាយ ដែលអាមេរិក រំពឹងចង់បានបំផុត គឺការ ចរចាដោយសន្តិវិធី តែក្នុងលក្ខខណ្ឌតែ មួយគត់ គឺកូរ៉េខាងជើងត្រូវតែបញ្ឈប់ការ ផលិតអាវុធនុយក្លេអ៊ែរឲ្យបាន។
លោក Rex Tillerson បានឆ្លើយសំណួររបស់អ្នកកាសែតស្តីពីវិបត្តិដ៏ក្តៅគគុក នៅ ឧបទ្វីបកូរ៉េ ដោយបានបញ្ជាក់ថា សហរដ្ឋ អាមេរិក គ្មានបំណងទៅធ្វើឲ្យរបបដឹកនាំ កូរ៉េខាងជើង ដួលរលំទេ ហើយអាមេរិក ក៏គ្មានបំណងទៅចាប់កូរ៉េទាំងពីរឲ្យរួបរួមគ្នាវិញ ដោយតក់ក្រហល់ នោះដែរ។ រដ្ឋាភិ បាលអាមេរិក មិនបានរកលេសណាមួយ ដើម្បីលើកទ័ពចូលទៅវាយប្រហារកូរ៉េខាងជើងឡើយ។
លោក រដ្ឋមន្ត្រីបន្តថា កូរ៉េខាងជើង មិនមែនជាសត្រូវរបស់អាមេរិកទេ។ ក៏ ប៉ុន្តែកូរ៉េខាងជើង គឺជាការគំរាមកំហែង មួយ ដល់សន្តិសុខរបស់អាមេរិក។ ចំពោះ ហេតុការណ៍នេះ អាមេរិក មិនអាចទទួល យកបានទេ ហើយក៏មិនអាចនៅស្ងៀម បានដែរ បើសិនជាកូរ៉េខាងជើង នៅតែបន្តគំរាមកំញើញដាក់អាមេរិកទៀត។ តែយ៉ាង ណា លោកបន្ថែមថា លោកជឿថា ថ្ងៃណា មួយ មេដឹកនាំកូរ៉េខាងជើង នឹងយល់ពី បញ្ហានេះ ហើយព្រមបន្ទន់ខ្លួន ចូលមកចរ ចាជាមួយគ្នា។
នៅពេលនេះប្រទេសផ្ដាច់ការកូរ៉េខាងជើង ត្រូវបានគេមើលឃើញពីការផ្តោត សំខាន់ លើការបង្កើតរូបសំណាក នៃស្ថាប និកលោក គីម អុីលស៊ុង និងកូនប្រុសរបស់ លោក ឈ្មោះ គីម ជុងអុីល នៅទូទាំង ប្រទេស ដែលជាផ្នែកមួយនៃ កិច្ចខិតខំ ប្រឹងប្រែង ដើម្បីជំរុញការគោរព បុគ្គលិកលក្ខណៈរបស់គ្រួសារគីមនេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មាន យុនហាប់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ។
បើតាមការលើកឡើងរបស់លោក Curtis Melvin អ្នកស្រាវជ្រាវម្នាក់នៃ វិទ្យា ស្ថានអាមេរិក-កូរ៉េ នៅសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រូបសំណាក ដែលត្រូវបាន កសាងឡើងនៅតាមទីក្រុងធំៗ សាកលវិទ្យាល័យល្បីៗ សារមន្ទីរ ទីកន្លែងប្រវត្តិសាស្រ្ត និងអង្គភាពកងទ័ព កំពុងកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺ ប្រហែលជា ១០ទីតាំងហើយរហូតមកដល់ ពេលនេះ ។
អ្នកស្រាវជ្រាវរូបនេះ បានបន្ដទៀតថា តាមការវិភាគរូបថតផ្កាយរណប សម្រាប់ តម្រុយដល់ កិច្ចការកូរ៉េខាងជើង បានឲ្យ ដឹងផងដែរថា អាទិភាពកំពូលមួយ សម្រាប់ របបផ្ដាច់ការ របស់មេដឹកនាំ កូរ៉េខាង ជើងលោក គីម ជុងអ៊ុន បានបង្ហាញថា ជាការសាងសង់រូបសំណាក និងវិមាន សម្រាប់លោក គីម អុីលស៊ុង និងគីម ជុងអុីល ៕ ម៉ែវ សាធី