គោលនយោបាយពីរផ្ទុយគ្នាត្រូវបាន អនុវត្តគឺការផ្សះផ្សា និងការប្រឈមមុខ ដាក់គ្នា រវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុង មូស្គូ គួបផ្សំជាមួយវិវាទនៅក្រៅប្រទេស បង្កឲ្យព្រួយបារម្ភយ៉ាងខ្លាំងពីការ គិត គូរខុស បង្កឲ្យមានសង្គ្រាមបរមាណូកើត ឡើង ។
អាមេរិកនិងរុស្ស៊ី បានធ្លាក់ចូលវិបត្តិ ទ្វេភាគីជាទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់ ហើយវិវាទនា ពេលនេះ លើសពីសមត្ថភាពគ្រប់គ្រង របស់មេដឹកនាំទាំង២ ដោយសារតែវិវាទកើតចេញពីសភានិងព្រឹទ្ធសភា អនុម័ត សូម្បីតែប្រធានាធិបតីក៏មិនអាចធ្វើអ្វីបាននោះឡើយ។
ប្រការដែលប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំបានចុះហត្ថលេខា សម្រេចដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដោយចោទប្រកាន់ថារុស្ស៊ីបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការបោះឆ្នោតអាមេរិក នៅឆ្នាំ២០១៦។ ប៉ុន្តែរដ្ឋាភិបាលទីក្រុង មូស្គូបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការចោទ ប្រកាន់បែបនេះ។
ស្ថានការណ៍ កាន់តែអាក្រក់ទៅ រវាង អាមេរិកនឹងរុស្ស៊ី បង្កក្តីបារម្ភ យ៉ាងខ្លាំងដល់ ពិភពលោកទាំងមូល ។ អតីតមន្ត្រី CIA របស់អាមេរិក ដែលមានឯកទេសវិភាគ លោក George Beebe បានលើកឡើងថា « ខ្ញុំមិនដឹងថា រដ្ឋាភិបាល អាមេរិកិងរុស្ស៊ី អាចស្វែងរកវិធីសាស្ត្រណាល្អ ដើម្បីដោះ ស្រាយ ។ ពេលនេះប្រទេសទាំង២កំពុងតែធ្លាក់នៅក្នុងស្ថានភាពប្រឈមមុខដាក់គ្នាមិនអាចគ្រប់គ្រងបាន »។
ការប្រឆាំង រដ្ឋាភិបាលទីក្រុងមូស្គូ របស់អាមេរិក បានចូលជាធរមានក្រោយពេលលោកត្រាំបានចុះហត្ថលេខា លើ ច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី កាលពីថ្ងៃទី២ ខែ សីហា ។ ក្រៅពីនេះក៏មានសម្ពាធនយោបាយយ៉ាងខ្លាំងទៅលើទីក្រុងមូស្គូផងដែរ ដែលជាហេតុធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ។
ជាលើកទីមួយ ដែលរុស្ស៊ីបង្ហាញការ ខកចិត្ត នៅពេលដែលប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ មិនអាចរក្សាការ សន្យា កែប្រែទំនាក់ទំនងជាមួយទីក្រុង មូស្គូ ដូចអ្វីដែលលោកបានសន្យា នៅ ពេលឃោសនាបោះឆ្នោត ។
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ម៉េតវើឌីវ បានបញ្ជាក់ថា «រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បង្ហាញពីការ ទន់ជ្រាយ ដោយបានផ្តល់សិទ្ធិទាំងអស់ឲ្យរដ្ឋសភា ។ ចំណុចទាំងនោះបានធ្វើឲ្យ តុល្យភាពអំណាច និងនយោបាយរបស់ អាមេរិក លោកត្រាំ ត្រូវតែបង្ខំចិត្តចុះ ហត្ថលេខាលើច្បាប់បើទោះបីរដ្ឋាភិបាលមិន ពេញចិត្តក្តី។
នៅពេលនេះរុស្ស៊ីបានចាប់ផ្តើម វាយ បកទៅលើអាមេរិកវិញ បន្តិចម្តង ៗ ដោយ លោកពូទីនបានប្រកាស កាត់បន្ថយបុគ្គ លិក ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ រហូតដល់៧៥៥នាក់ ។
ព្រិត្តិការណ៍កាលពីថ្ងៃទី ២ខែសីហា បានបង្ហាញយ៉ាងច្បាស់ថា នយោបាយ របស់លោកត្រាំ មានភាពទន់ខ្យោយយ៉ាង ខ្លាំង គឺគ្មានសិទ្ធិ ពេញលេញនៅក្នុងការ អនុវត្តគោលនយោបាយ ការបរទេសដាច់ ដោយឡែករបស់ខ្លួន ។ តើមេដឹកនាំ អាមេរិក ពេញចិត្ត ចំពោះការកាត់បន្ថយ អំណាចរបស់ខ្លួន ក្នុងប្រព័ន្ធនយោបាយ អាមេរិកឬ?
ប្រធានាធិបតីអាមេរិក បានបង្ហាញពី ការខកចិត្ត ចំពោះកិច្ចខិតខំ របស់សភា ដែលបានដាក់សម្ពាធ ឲ្យ មេដឹកនាំអាមេរិក ត្រូវធ្វើបែបនេះបែបនោះ។ទាំងនោះធ្វើឲ្យអាមេរិក ប្រឈមនឹងសន្តិសុខជាតិ ។ កន្លង មកអតីតប្រធានាធិបតីអាមេរិក លោក George W.Bush និងអូបាម៉ា ក៏បានបង្ហាញ ការខកចិតដូចគ្នាដែរ។
នៅពេលនេះ អាមេរិក បានប្រឆាំង រុស្ស៊ីដោយបើកចំហរក្នុងនោះមានការបញ្ជូន អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បី ទប់ ទល់នឹងក្រុម បះបោរនៅភាគខាងកើត ដែលមានភាពជិតស្និទ្ធនឹងរុស្ស៊ី។ ការបញ្ជូន អាវុធរបស់អាមេរិក មិនខុសអ្វីពីការ បញ្ជូន ទៅឲ្យវាយរុស្ស៊ីនោះឡើយ។ មន្ត្រីការ បរទេស អាមេរិកបានឲ្យដឹងថា អាមេរិក បានផ្តល់អាវុធសម្រាប់ការពារដល់អ៊ុយក្រែនដើម្បីទប់ទល់ និងស្ថានភាពហិង្សា នៅភាគខាងកើតប្រទេសនេះ។
ការផ្តល់លើកនេះ ជាប្រភេទអាវុធ ទំនើបៗជាងពេលមុន ដើម្បីទប់ទល់នឹង សកម្មភាពគំរាមកំហែងពីរុស្ស៊ី។
ប្រភពព័ត៌មានពីមន្ត្រីការពារជាតិ និង ការបរទេសអាមេរិកបានឲ្យដឹងថា ក្នុង ចំណោមអាវុធការពារ ដែលអាមេរិកគ្រោងបញ្ជូនទៅឲ្យអ៊ុយក្រែននោះ មានមីស៊ីល ប្រឆាំងរថក្រោះ និងអាវុធទំនើបៗជាច្រើន ផ្សេងទៀត។
ការផ្តល់អាវុធខាងលើ ត្រូវបានទម្លាយឲ្យដឹងដោយតំណាងពិសេសរបស់អ៊ុយក្រែន ប្រចាំនៅអាមេរិកលោក Kurt Volker ។តាមការបញ្ជាក់របស់លោក ការផ្តល់ ជំនួយអាវុធនេះ អាចធ្វើឲ្យរុស្ស៊ីផ្លាស់ប្តូរវិធីសាស្ត្រ ឈប់ចូលកៀកតំបន់មានវិវាទ របស់អ៊ុយក្រែន។
លោក Kurt Volker បានបញ្ជាក់ថា សព្វាវុធអាចជួយឲ្យអ៊ុយក្រែន ការពារបាន យ៉ាងល្អ ក្នុងនោះអាចកម្ទេចរថក្រោះរបស់សត្រូវបានទៀតផង។
ចាប់តាំងពីឡើងកាន់អំណាច ប្រធានា ធិបតី ដូណាល់ ត្រាំ មិនសូវបង្ហាញពី គោលជំហររបស់ខ្លួនលើបញ្ហាអ៊ុយក្រែន ដូច អតីតប្រធានាធិបតីអាមេរិកនោះឡើយ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ កាលពីដើមខែកក្កដា លោកត្រាំបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងមូស្គូបញ្ចប់ សកម្មភាពបង្កអសន្តិសុខដល់ប្រទេស អ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយ ក្រែន លោក Petro Poroshenko ដោយ លោកត្រាំបញ្ជាក់ថា «យើងជាប់ពាក់ព័ន្ធ ជាច្រើនដល់វិបត្តិនៅក្នុងប្រទេសអ៊ុយ ក្រែន » ការលើកឡើងរបស់ លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកពិតជាមិនបោះបង់អ៊ុយក្រែននោះឡើយ។
ទំនាក់ទំនងកាន់តែតានតឹង រវាងអាមេ រិកនិងរុស្ស៊ី អាចធ្វើឲ្យស្ថានភាពនយោ បាយ ពិភពលោកប្រែប្រួល ។ នៅពេល នេះអាមេរិកនឹងរុស្ស៊ី កំពុងធ្លាក់ចូលក្នុង សង្គ្រាម ត្រជាក់សាជាថ្មីហើយ។
កន្លងមកថ្មីៗក្រោយពីអាមេរិកសាក ល្បងបាញ់មីស៊ីល ឆ្លងទ្វីប អាចបំពាក់ក្បាល គ្រាប់បរមាណូនោះ រុស្ស៊ីក៏បានសាកល្បងមីស៊ីលរបស់ខ្លួនផងដែរ ដែលជាមីស៊ីល ឆ្លងទ្វីបដូចគ្នា។ ការផ្គើនអាវុធដាក់គ្នា ជា សញ្ញាមួយមិនល្អឡើយ គឺជាគ្រោះថ្នាក់ ដល់ពិភពលោកទាំងមូល៕ ម៉ែវ សាធី