ព័ត៌មានទាន់ហេតុការណ៍៖

សត្វគោលែងអនាធិបតេយ្យបះពាល់សណ្តាប់សាធារណៈ និងបង្កគ្រោះថ្នាក់គ្មានអ្នកទទួលខុសត្រូវ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ពលរដ្ឋបានលើកឡើងថា ចាប់តាំងពីមានការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធគ្រប់កន្លែងក្នុងក្រុងស្ទឹងត្រែងមក ដោយឡែកខាងអាជ្ញាធរខេត្ត និងក្រុង បានអភិវឌ្ឍន៍សួនច្បារនៅមុខសាលាខេត្តរួចរាល់ហើយ ប៉ុន្តែនៅមានជាច្រើនកន្លែងទៀត នៅមិនទាន់អភិវឌ្ឍន៍នៅឡើយ មានដូចជានៅតាមមាត់ទន្លេចាប់ពីគល់ស្ពានសេកុងរហូតមកដល់គល់ស្ពានមេគង្គ រួមនិងខាងមុខផ្សារទាំងមូលនៅមិនទាន់ស្ថាបនានៅឡើយ ក្នុងនោះផងដែរ គេសង្កេតឃើញថា មានហ្វូងសត្វគោជាច្រើនមានម្ចាស់លែងចោលពាសវាលពាសកាល ធ្វើឲ្យខូចសម្រស់ទីក្រុងទាំងមូល និងដើ ស៊ីផលដំណាំរបស់ពលរដ្ឋ នៅក្នុងរដូវវស្សានេះ និងចូលសីុផ្កា និងស្មៅសួនច្បារនៅមុខសាលាខេត្តទៀតផង ដោយខាងអាជ្ញាធរខេត្ត និងសាលាក្រុងបានដាំលម្អដើម្បីជាសោភណ្ឌភាពក្នុងក្រុង ឥឡូវនេះត្រូវបានហ្វូង សត្វ គោទាំងនោះដើស៊ីបំផ្លាញសឹងតែគ្មានសល់។

តាមការលើកឡើងឲ្យដឹងពី លោក សំ វុទ្ធី ជាប្រជាការពារ ម្នាក់ដែលរស់នៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែងឲ្យដឹងថា បញ្ហាហ្វូងគោដែលចូលសីុស្មៅរួមនិងកូនឈើដែលដាំលំអរជាសោភ័ណ្ឌភាពនៅលើសួនច្បារមុខសាលាខេត្ត ដោយខាងរដ្ឋបាលព្រៃឈើ រួមនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានប្រារព្វធ្វើទិវារុក្ខា ដាំកូនឈើជាច្រើនប្រភេទ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ មកដល់ឥឡូវនេះ មានហ្វូងសត្វគោដែលគេបានលែងឲ្យដើរអនាធិបតេយ្យ ក្នុងក្រុង បានចូលមកសីុផ្កា និងស្មៅ ព្រមទាំងដើមឈើដែលទើបនិងដាំហើយថ្មីនៅមុខសួនច្បារសាលាខេត្ត ស្ទើរៀងរាល់ថ្ងៃ ។

លោកបានបញ្ជាក់ថា ហ្វូងគោទាំងនោះភាគច្រើនមានម្ចាស់ជាក្រឡាបញ្ចីសាលាតំបូងខេត្ត និងអ្នកគ្រូបង្រៀនសាលាមត្តេយ្យបឋមសិក្សាសម្តេចក្រុមព្រះ ហើយក៍ធ្លាប់ចាប់ ឲ្យម្ចាស់ចូលខ្លួនដោះស្រាយអប់រំនិងផាក់ពិន័យដល់ម្ចាស់ទាំងនោះផងដែរ តែដូចជាមិនរៀងចាល មកដល់ពេលនេះនៅតែបន្តឃើញមានហ្វូងសត្វគោនេះដដែលៗ បានចូលដើពាស់វាលដដែលតាមទីសាធារណៈនិងស៊ីផលដំណាំរបស់ពលរដ្ឋផងដែរ គាត់សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក្នុងដាលាខេត្តនិងក្រុង ផាកពិន័យឬព្រមានឲ្យបានធ្ងន់ ដើម្បីបញ្ចប់ លែងអនាធិប្បតេយ្យ បន្តទៀត ធ្វើឲ្យប៉ះពាល់សណ្តាប់ទីសាធារណៈ និងបាត់បង់សោភ័ណ្ឌភាពទីក្រុង និងស៊ីផលដំណាំបងប្អូនប្រជាពលរដ្ឋទៀតផង និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ។

ជុំវិញក្នុងរឿនេះ លោក ប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា បញ្ហារឿងសត្វគោនេះ លោកថានិងបញ្ជាឲ្យកម្លាំងចុះទៅ ដោយកន្លងមកធ្លាប់ចាប់បានក្នុងគោមួយក្បាលត្រូវឲ្យបង់ផាកពិន័យរហូត១ក្បាល១០មឺុនរៀល ក៏ប៉ុន្តែម្ចាស់គោទាំងនោះនៅតែមិនមានការរាងចាលនោះទេ ហើយនៅពេលម្ចាស់មកដល់សុទ្ធតែអ្នកស្គាល់គ្នាទៀត ដល់អញ្ចឹងទៅក៏មានការយោគយល់គ្នាសមត្ថកិច្ចក៏បានលែងឲ្យទៅម្ចាស់គេវិញ ។

លោកអភិបាលក្រុង ក៏បានបញ្ជាក់ថា ហ្វូងគោទាំងនោះ គឺមានម្ចាស់ច្រើនដូចជា គោ របស់មន្ត្រីសមត្ថកិច្ចប៉ូលិស គ្រូបង្រៀន រួមនិងមានគោរបស់ខាងមន្ត្រីនៅក្នុងតុលាការខេត្តស្ទឹងត្រែង ក៏មានដែរ ដោយកន្លងមក ធ្លាប់បានអប់រំណែនាំ និងផាកពិន័យ ក៏ប៉ុន្តែម្ចាស់របស់ គេនៅតែមិនព្រមរាង ៕ មាស សុផាត


ចែករំលែក៖