ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់គាំងបេះដូងសន្លប់តាមផ្លូវ ត្រូវបានក្រុមសង្គោះជួយអន្តរាគន៍ដឹកបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ខណៈដែលកើតមានអាការមិនស្រួលខ្លួន ត្រូវក្រុមគ្រួសារនាំជួនក្នុងគោលបំណងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ទើបតែដល់ពាក់កណ្តាលផ្លូវ ជម្ងឺរើធ្វើទុក្ខកាន់តែខ្លាំងស្រាប់តែងងឹតវិលមុខដួលខ្យល់គ ទើបសាច់ញាតិឆោឡោ ដឹកទៅរកគ្លីនិក ក្បែរសង្កាត់ចោមចៅ តែដោយសារស្ថានភាពជម្ងឺធ្ងន់ពេកមិនហ៊ានទទួល ទើបប្រជាពលរដ្ឋ ក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី ទៅសុំការអន្តរាគមន៍ ពីក្រុមសង្រ្គោះ អង្គភាព៧១១ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ។

ជនរងគ្រោះឈ្មោះ មុី ធាវី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសាក្សីបានអោយដឹងថា​នៅមុនពេលកើតហេតុជនរងគ្រោះមានអាការះមិនស្រួលខ្លួនទើបក្រុមគ្រួសារបានហៅកង់បីដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងធ្វើដំណើរតាមដងផ្លូវស្រាប់តែអាការះកាន់ខ្លាំងទៅៗក៏យកចូលទៅមន្ទីពេទ្យឯកជនមួយកន្លែងតែដោយសារស្ថានភាពធ្ងន់ធ្ងរពេកខាងមន្ទីរពេទ្យមិនហ៊ានទទួលហើយបានសុំការអន្តរាគមន៍ពីរថយន្តសង្គ្រោះ៧១១ដើម្បីបញ្ជូនបន្តទៅបន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះ៕ សុខាសែនជ័យ


ចែករំលែក៖