ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកឈើបន្តកើតមានដដែលឆ្លងកាត់ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុងដឹកឈើបន្តកើតមានដដែលឆ្លងកាត់ខេត្តក្រចេះជាក់ស្ដែងនៅវេលាម៉ោង ជាង០៣ទាបភ្លឺថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ មានរថយន្តសាំង យ៉ុងដឹកឈើពេញៗចំនួន០២គ្រឿង ធ្វើសកម្មភាពនៅលើផ្លូវជាតិលេខ០៧ គោលដៅ ក្រចេះ-ស្រុកស្នួលលុះមកដល់ជិតផ្សារស្នួល
ក៏ត្រូវបានមនុស្សមួយក្រុមបើកតាមពីក្រោយ ស្រាប់តែរថយន្ត១គ្រឿង ក្នុងចំណោម២គ្រឿង បានបើកគេចចូលតាមក្រោយផ្សារ ទៅចាល់ទីត្រឹមកៀនរបង ផ្នែកខាងក្រោយអធិការដ្ឋាន នគរបាលស្រុកស្នួល ភ្លាមនោះតៃកុង និងព្រូ ក៏បើកទ្វារឡានលោតចុះរត់គេចប៊ិះ ជាន់ពូៗ ប៉ូលីស ដែលដេកប្រចាំការនៅទីនោះទៀតផង មួយសន្ទុះក្រោយមក ក៏ឃើញពូៗមេព្រៃនាំយកទៅរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្នួលតែម្ដងទៅ លុះព្រឹកឡើងវាស់វែងឈើ មានចំនួនជាង១៨ម៉ែត្រគូប។

ម្យ៉ាងដែរឡានឈើបន្តដឹកដ៏រលូន នៅចំពោះមុខក្រសែភ្នែកសមត្ថកិច្ច តែការចាប់លុះណាដល់ទីពិបាកភ្នែកនិងពលរដ្ឋដេញឬអ្នកកាសែតតាមប្រមាញ់ទើបចាប់ កុំអោយគេដឹងក្រយ៉ៅថា បទល្មើសនេះឆ្នាំងបាយរបស់ខ្លួន៕  ល័ក្ស្មុី

 


ចែករំលែក៖