ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការវរៈ៣៨២កងពលលេខ៨ប្រើអំណាច និងច្បាប់ព្រៃរឿងគេថយប៉ះរថយន្ដខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោកឡី លុន មេបញ្ជាការវរៈ៣៨២នៃកងពលតូចលេខ៨ ដោយសារតែឥទ្ធិពល និងអំណាចបានប្រើច្បាប់ព្រៃបំពានច្បាប់រដ្ឋ ដោយគ្រាន់តែគេថយរថយន្ដប៉ះ និងគូទរថយន្ដរបស់ខ្លួនបន្តិចទាមទារគេបង់ប្រាក់២០០ដុល្លារ ដោយជនបង្កបានសាភាព និងការទទួលទោសកំហុសរួចរាល់ និងព្រមសងសំណងក្តី និងរកប្រាក់មិនទាន់បាន ក៏ប្រើកូនចៅទៅគំរាមកំហែងដកសោឡានរួចបើករថយន្ដជនបង្កទាំងយប់យកមកទុកផ្ទះរបស់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណការស៊ីណូជាំសាង៉ាំ ក្នុងភូមិជាំ ឃុំត្រពាំប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ ។

ជនបង្កដែលបានក្លាយជាជនរងគ្រោះ ឈ្មោះ ហេង រត់នះ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្ល់វែង ស្រុកអន្លង់វែង។

ជនរងគ្រោះដែលបានប្រើអំណាចនិងច្បាប់ព្រៃនោះ ឈ្មោះឡី លន់ជាមេបញ្ជាការវរៈ៣៨២នៃកងពលតូចលេខ៨។

លោកហេង រតនៈ បានបញ្ជាក់បន្ថែមថា លោកនឹងប្ដឹងបកវិញពីបទគំរាមកំហែង និងរឹបអូសទ្រព្យសម្បត្ដិដោយគ្មានការអនុញាត ហើយលោកកំពុងតែរារែកថា និងដាក់ពាក្យបណ្ដឹងទៅអាវុធហត្ថស្រុក ឬក៏តុលាការនោះឡើយ ៕ ប៉ែន នួន


ចែករំលែក៖