ភ្នំពេញ៖ កម្មករជាច្រើននាក់បានបន្តដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងពីមូលហេតុ ខណៈដែលកំពុងបំពេញការងារនៅក្នុងរោងចក្រអគារ១៥ និងអគារ១៧ សួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានរាយការណ៍បឋមថា គេនៅមិនទាន់ដឹងចំនួនពិតប្រាកដកម្មករប៉ុន្មានដួលសន្លប់ទេ ខណៈដែលរថយន្តសង្គ្រោះបន្តដឹកចេញជាបន្តបន្ទាប់ទៅកាន់មន្ទីរពេទ្យ ហើយមូលហេតុគេនៅមិនទាន់ដឹងនៅឡើយទេ ។ កម្មករចាប់ផ្តើមដួលសន្លប់នៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ៕ សុខាសែនជ័យ