ខេត្តប៉ៃលិន៖ ស្ត្រីវ័យកណ្ដាលម្នាក់បាន ផឹកថ្នាំពុលទឹកខៀវអស់១កូនកែវប៉ុនប៉ងធ្វើអត្តឃាតតែមិនបានសម្រេច ខណៈដែល ស្ត្រីរូបនេះចូលរួមផឹកស្រាជាមួយប្ដីនិងអ្នកភូមិ ហើយពេលស្រវឹងប្ដីបានស្ដីបន្ទោសមុខ អ្នកភូមិថាកុំឱ្យផឹកស្រារាល់ថ្ងៃពេក។ ស្រាប់ តែស្ត្រីរងគ្រោះតូចចិត្តក៏ដើរទៅក្នុងរោង កន្លែងដាក់ថ្នាំពុលសម្រាប់បាញ់ស្មៅដើម្បី យកមកផឹក។ មួយសន្ទុះក្រោយមកស្ត្រីរងគ្រោះបានក្អួតចង្អោររហូតដល់សន្លប់នៅ ក្បែរប៊ីដុងថ្នាំ។ ឃើញដូច្នេះបុរសជាប្តីបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីឱ្យគ្រូពេទ្យជំនាញលាងក្រពះ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅរោងចម្ការក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ស្ត្រីរង គ្រោះឈ្មោះ លេង កុសល អាយុ៣៤ឆ្នាំ មុខ របរកម្មករ មានស្រុកកំណើតនៅស្រុក លើកដែក ខេត្តកណ្ដាល មានប្ដីឈ្មោះរឿន សុវិត អាយុ៣២ឆ្នាំ មុខរបរធ្វើចម្ការ មាន កូន៣នាក់ រស់នៅភូមិ-ឃុំកើតហេតុខាង លើ ។
ស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ឃើញប្ដីកំពុងផឹកស្រាជួបជុំអ្នកភូមិនៅជិតផ្ទះគ្នាក៏បានដើរទៅចូល រួមផឹកស្រាជាមួយតាំងពីម៉ោង៧រហូតដល់ម៉ោង៩ព្រឹក។ ពេលនោះប្ដីបានស្ដីបន្ទោសនៅមុខគេឯងធ្វើឲ្យគាត់អន់ចិត្តនឹងប្ដីនិងខ្មាសអ្នកជិតខាងក៏ដើរទៅរោងទុកថ្នាំបាញ់ ស្មៅផឹកអស់មួយកូនកែវប៉ុងប៉ងធ្វើអត្ត ឃាតតែម្តង ៕ ស សារ៉េត