ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ សាលាខណ្ឌ៧មករា បានប្រារព្ធពិធីទិវាបរិស្ថាន ដឹកនាំដោយលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ក្នុងនោះមានការចូលរួមពីប្រជាពលរដ្ឋ បុគ្គលិកផ្សារអូរឫស្សី បុគ្គលិកស៊ិនទ្រី មន្ត្រីរាជការ សាលាសង្កាត់ទាំង៨ប្រមាណជាង២០០នាក់ ។
លោកលីម សុភា អភិបាលខណ្ឌបានឲ្យដឹកថា ការប្រារពទិវានេះ គឺធ្វើជាប្រចាំក្នុងបំផុសបំផុលដល់ប្រជាពលរដ្ធគ្រប់បជ្ឈដ្ឋានយល់ដឹងពីរបៀបវេចខ្ចប់សំរាម ក្នុងការទុកដាក់ឲ្យបានល្អ និងចូលរួមសហកាការពារថែរក្សារនូវអនាម័យបរិស្ថានទាំងអស់គ្នា។
លោកបន្តទៀតថា លោកបានបែកចែកកម្លាំងដែលចូលរួមចុះតាមបណ្តាលផ្លូវជាច្រើន ក្នុងមូលដ្ឋាន ជាពិសេសក្នុងបរិវេណបូរីកីឡាព្រមទាំងផ្សព្វផ្សាយដល់គ្រប់មជ្ឈដ្ឋាន ជួយគ្នាសម្អាតថែរក្សារបរិស្ថានកន្លែងរស់នៅនិងទីសាធារណៈដើម្បីឲ្យទីក្រុងក្លាយជាទីក្រុងក្រកបដោយបរិស្ថានល្អ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕ស សម