ក្រុមយក្សមកពីអេស្ប៉ាញ Real Madrid ក្លាយជាជើងឯក UEFA Super Cup ក្រោយយកឈ្នះ ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-១ នៅទឹកដីកណ្ដាលប្រទេសម៉ាសេដូនី កាលពីរាត្រីថ្ងៃ៨ឈានចូលថ្ងៃទី៩ ខែសីហា។
ក្រុមយក្សអេស្ប៉ាញ Real Madrid មានទម្រង់លេងល្អជាងក្រុមបិសាចក្រហមដោយធ្វើការ សម្រុកយ៉ាងខ្លាំងហើយសម្រេចគ្រាប់ទីមួយដោយកីឡាករ Casemiro នៅនាទីទី២៤។ ដោយឡែកនៅនាទីបន្តបន្ទាប់ Real Madrid មានឱកាសស៊ុតបញ្ចូលទីច្រើនលើកតែត្រូវអ្នកចាំទី De Gea របស់ក្រុមបិសាចក្រហមជួយសង្គ្រោះបាន។
នៅវគ្គទីពីរក្រុម Real Madrid បានបន្តការវាយលុករបស់ខ្លួននៅនាទីទី៥២ ខ្សែបម្រើឆ្នើម Isco រកបានគ្រាប់ទីពីរ។ បន្ទាប់ពីចាញ់២គ្រាប់ក្រុមបិសាចក្រហមបានប្រឹងប្រែងលេងជាងមុន ហើយរកបានមួយគ្រាប់សងវិញនៅនាទីទី៦២ដោយខ្សែប្រយុទ្ធ Romelu Lukakuជាកីឡាករ ចំណូលថ្មី ។
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានសម្តែងការពេញចិត្តចំពោះទម្រង់លេងដែលក្រុមរបស់លោកបានបង្ហាញ បើទោះបីចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតដណ្តើមពាន UEFA Super Cup នេះ។
លោក Mourinho បានឲ្យដឹងនៅក្រោយចប់ការប្រកួតថា «ខ្ញុំពេញចិត្តទៅលើចំណុចជាច្រើននៃទម្រង់លេងរបស់ក្រុម។ យើងមិនមានក្រុម Real Madrid ក្នុងក្របខ័ណ្ឌ Premier League ឡើយ។ ក្រុមកំពូលៗក្នុងក្របខ័ណ្ឌ Premier League មានគុណភាពផ្សេងៗគ្នា ហើយក្នុងក្របខ័ណ្ឌនេះ គ្មានកីឡាករដូច (Luka) Modric, (Toni) Kroos, Isco ឬ Casemiro ឡើយ។ យើងបានរកឃើញរបៀបលេងមួយដើម្បីធ្វើ ឲ្យមានការប្រែប្រួលក្នុងតង់ទី២ ធ្វើឲ្យពួកគេទទួលបានកម្រិតបាល់ទាត់ដែល ពួកគេមិនចង់បាន ហើយខ្ញុំពិតជាពេញចិត្តចំពោះការបញ្ចេញប្រតិកម្មរបស់យើង»។
លោក Mourinho បានបញ្ជាក់ថា «យើងមានឱកាសដ៏ធំមួយក្នុងការរកគ្រាប់បាល់បញ្ចូលទី ក្រោយពីពួកគេបាននាំមុខ ២-០ ហើយក្រោយពីការប្រកួតស្ថិតក្នុងលទ្ធផល ២-១ Rashford មានឱកាសមួយទល់នឹងមួយជាមួយអ្នកចាំទី។ យើងបានប្រយុទ្ធរហូតដល់វិនាទីចុងក្រោយ ហើយការធ្វើបានបែបនេះ ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់»។
សូមបញ្ជាក់ថា ជ័យជម្នះនេះធ្វើឲ្យក្រុមស្តេចស Real Madrid ក្លាយជាក្រុមដំបូងក្នុងរយៈពេល២៧ឆ្នាំដែលអាចឈ្នះពានរង្វាន់ UEFA Super Cup ២រដូវកាលជាប់គ្នាក្រោយពីក្រុម AC Milan មកពីអ៊ីតាលីធ្លាប់ធ្វើបានកាលពីឆ្នាំ១៩៨៩ និងឆ្នាំ១៩៩០ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧៖
Austria – 1. Liga | |||||||||||||||
FT | Wacker Innsbruck | 3 – 2 | Austria Lustenau | View events | More info | ||||||||||
FT | Kapfenberger SV | 0 – 1 | Blau-Weiß Linz | View events | More info | ||||||||||
FT | Wiener Neustadt | 1 – 0 | Hartberg | View events | More info | ||||||||||
FT | Floridsdorfer AC | 1 – 0 | Wattens | ||||||||||||
Brazil – Serie B | |||||||||||||||
FT | Londrina | 0 – 1 | Vila Nova | ||||||||||||
France – Coupe de la Ligue | |||||||||||||||
FT | Laval | 1 – 1P | Lorient | View events | More info | ||||||||||
Nancy | CANC | Bastia | |||||||||||||
FT | Le Havre | P4 – 4 | Nîmes | View events | More info | ||||||||||
FT | Paris | P0 – 0 | Brest | More info | |||||||||||
FT | Quevilly Rouen | 0 – 1 | Orléans | View events | More info | ||||||||||
FT | Red Star | P1 – 1 | Auxerre | View events | More info | ||||||||||
FT | Gazélec Ajaccio | P0 – 0 | Créteil | More info | |||||||||||
FT | Châteauroux | 0 – 1 | Clermont | View events | More info | ||||||||||
FT | Tours | 4 – 1 | Niort | View events | More info | ||||||||||
FT | Bourg-en-Bresse | 0 – 1 | Reims | View events | More info | ||||||||||
FT | Valenciennes | 3 – 1 | Sochaux | View events | More info | ||||||||||
FT | Lens | 2 – 1 | Ajaccio | ||||||||||||
Scotland – League Cup | ||||||||||||||||
FT | Celtic | 5 – 0 | Kilmarnock | View events | More info | |||||||||||
FT | Falkirk | 1 – 2E | Livingston | View events | More info | |||||||||||
FT | Hibernian | 5 – 0 | Ayr United | View events | More info | |||||||||||
FT | St. Johnstone | 0 – 3 | Partick Thistle | |||||||||||||
Sweden – Superettan | ||||||||||||||||
FT | Öster | 2 – 0 | GAIS | View events | More info | |||||||||||
FT | Syrianska | 3 – 4 | Norrby | |||||||||||||
Sweden – Elitettan | ||||||||||||||||
FT | Uppsala | 3 – 2 | AIK | |||||||||||||
World – Club Friendlies