ក្លិបយក្សរបស់អេស្ប៉ាញ Barcelona ជិតឈានដល់កិច្ចព្រមព្រៀងទិញកីឡាករ Philippe Coutinho របស់ហង្សក្រហមLiverpoolហើយដើម្បីមកជំនួសតំណែង របស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលទើបតែផ្លាស់ចេញទៅលេងឲ្យ Paris Saint-Germain ក្នុងតម្លៃកំណត់ត្រាពិភពលោក។
ថ្នាក់ដឹកនាំកំពូល៣រូបគឺ Oscar Grau, Raul Sanllehi និង Javier Bordas របស់ក្លិបBarcelonaបានទៅដល់ប្រទេសអង់គ្លេសដោយសង្ឃឹមថា អាចចរចារសម្រេចជោគជ័យក្នុងការទិញCoutinho។
ក្លិបអ្នកមានបុណ្យBarcelona បានដេញថ្លៃកីឡាកររូបនេះ លើកទី១ក្នុងតម្លៃ ៧២លាន ផោនកាលពី ២ សប្ដាហ៍មុន តែត្រូវបានបដិសេធដោយ Liverpool ហើយលើកទី២ ក្នុងតម្លៃ៨០លានផោន តែក៏នៅតែមិនអាចឲ្យក្លិបហង្សក្រហម ទន់ចិត្តបានដែរ ក៏ប៉ុន្តែក្លិបយក្សអេស្ប៉ាញមួយនេះបានមានគម្រោងក្នុងការដេញថ្លៃម្ដងទៀត ក្នុងតម្លៃ១០០ លានផោន ដើម្បីអន្ទងចិត្តក្លិបហង្សក្រហមឲ្យព្រមលក់កីឡាកររូបនេះឲ្យមកខ្លួន។
កីឡាករ Philippe Coutinho មិនត្រឹមតែអាចជំនួសតំណែងរបស់ Neymarនោះទេ គាត់ក៏មានសមត្ថភាពលេងក្នុងតំណែងបម្រើរបស់កីឡាករជើងចាស់Andres Iniestaផងដែរ។
Coutinho មានបទពិសោធន៍នៅ La Liga ដោយធ្លាប់លេងនៅ Espanyol រយៈពេល ៦នៅក្នុងឆ្នាំ២០១២។ បន្ទាប់មកគាត់បានចូលរួមជាមួយក្រុមហង្សក្រហម Liverpool កាលពីខែមករាឆ្នាំ២០១៣ក្នុងតម្លៃ៨,៥លានផោន ៕ ដេវីត