ព័ត៌មានទាន់ហេតុការណ៍៖

លោកតាព្រឹទ្យភារម្យ ប្រាជ្ញ ឈួន ទទួលបានផ្ទះមួយខ្នងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារិទ្ធ និងលោកស្រី ទេព រង្សី ព្រមទាំងមន្រ្តីក្រសួង បានចុះមកប្រគល់ផ្ទះ ដែលស្ថិតនៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដល់លោកតាព្រឹទ្យភារម្យ ប្រាជ្ញ ឈួន ដែលជាវិរៈសិល្បចាប៉ីដងវែង។

ផ្ទះមួយខ្នងនេះមានទទឹង ៥ ម៉ែត្រ បណ្តោយ៧ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ចំនួន ៨.៨០០.ដុល្លារ ដែលជាថវិកាផ្ទាល់របស់ លោក និងលោកស្រី។ លោករដ្ឋមន្រ្តីបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន និងលោកជំទាវប៊ុនរ៉ានី ហ៊ុន សែន ដែលបានផ្តាំផ្ញើឲ្យលោកតាមដានយកចិត្តទុកដាក់ ដល់លោកតាព្រឹទ្ធាចារ្យប្រាជ្ញ ឈួន និងឲ្យបង្កើតសមាគមមនុស្សចាស់ងាយស្រួល ក្នុងការជួយពួកគាត់។

បន្ថែមពីនេះលោក ក៏បាននាំយកសម្ភារមួយចំនួន ប្រគល់ជូនលោកតាប្រាជ្ញ ឈួន ក្នុងនោះមានថវិកាចំនួន៥០០ដុល្លារ,ទូរទស្សន៍LCD៤០អ៊ីងមួយគ្រឿង និងបំពាក់ឌីធីវី រួមនិងសម្ភារជាច្រើនទៀត៕ ភ្នំដា


ចែករំលែក៖