ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបែកថ្នាំចងព្យួកធ្វើអត្តឃាតនៅខ្ទមស័ង្កសីក្បែរផ្ទះបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គេបានប្រទះសាកសពបុរសម្នាក់យកខ្សែនីឡុងចងព្យួកនៅក្នុងខ្ទមស័ង្កសីក្បែរផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ និងសមត្តកិច្វ ដែលករណីនេះត្រូវបានគេសង្ស័យបណ្ដាលមកពីជនរងគ្រោះបែកថ្នាំ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង៥០នាទី រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចខ្ទមស័ង្កសីមួយកន្លងក្បែរផ្ទះ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូ សុជី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ (ជាមួយម្ដាយឈ្មោះ ថោង រ៉ាសុី អាយុ ៤៧ឆ្នាំ)។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះធ្វើអត្តឃាតដោយយកខ្សែនីឡុង ចងព្យួកជាប់នឹងធ្នឹមរោងស័ង្កសី(ផ្ទះបាយ)ក្បែរផ្ទះ បើតាមស្រ្តីជាម្ដាយឈ្មោះ ថោង រ៉ាស៊ី អាយុ៤៧ឆ្នាំ លើកឡើងថាជនសង្ស័យ(ជាកូន)កន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយក៏ធ្លាប់អុកឡុកគ្រួសារជាច្រើនលើកច្រើនសារផងដែរ ម្យាងទៀតមុនពេលកើតហេតុជនសង្ស័យដូចប្លែកបន្តិចដែរ ព្រោះគេឃើញដើរចុះឡើងៗទៅផ្ទះអ្នកក្បែរខាងគ្នា ហើយបាននិយាយសូមទោសគេឯងរួចដើរត្រង់ឡប់ផ្ទះបាត់ លុះក្រោយមកបន្តិចស្រាប់តែស្រ្តីជាម្ដាយប្រទះឃើញចងព្យួកស្លាប់បែបនេះទៅវិញ ក៍បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ និងសមត្ថកិច្ចតែម្តង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមមន្រ្តីបច្ចេកទេស សហការគ្នាចុះពិនិត្យយ៉ាងយកចិត្តទុកដាកខ្ពស់ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ទើបជំនាញធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖