ខេត្តកណ្តាលៈ ដើម្បីរួមចំណែកក្នុងការជំរុញឲ្យសិស្សានុសិស្ស ដែលត្រូវប្រលងបាក់ឌុបនៅពេលខាងមុខនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយដ្ឋានកាំកុងត្រូលនិងជាអនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយរួមជាមួយក្រុមការងារបានជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រូវប្រលងបាក់ឌុបចំនួនជិត៤០០នាក់ មកពីវិទ្យាល័យចំនួន៣ក្នុងស្រុកកៀនស្វាយរួមមានវិទ្យាល័យសាន់នីវ៉ូសំរោងធំ វិទ្យាល័យជ័យវរ្ម័នទី៧ និងវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ។
ជួបជាមួយសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ជិត៤០០នាក់ លោក ម៉ក់ ពេជ្ជរិទ្ធ បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដូច្នេះថា នៅថ្ងៃទី២១ ខែសីហា ខាងមុខនេះជាថ្ងៃប្រលងបាក់ឌុបនិងជាថ្ងៃវាស់ស្ទង់ចំណេះដឹងរបស់របស់ក្មួយៗតាមរយៈលទ្ធផលនៃការប្រឡង ចាប់ពីពេលនេះទៅក្មួយៗត្រូវខិតខំស្រាវជ្រាវមេរៀនដើម្បីត្រៀមប្រឡងកុំប្រព្រិត្តិអ្វីដែលខុសឆ្គងផ្ទុយពីច្បាប់ នាំឲ្យប៉ះពាល់ដល់អនាគត់របស់ខ្លួនឯង ។
មួយផ្នែកទៀតពេលទៅប្រលងមិនត្រូវលាក់ព្រីយ៉ុងចូលក្នុងមណ្ឌលប្រលងឡើយធ្វើបែបនេះ គឺផ្ទុយពីគោលការរបស់គណៈកម្មការប្រលង ។ ការរិតបន្តឹងរបស់ក្រសួងអប់រំធ្វើឡើងដើម្បីពង្រឹងគុណភាពអប់រំដល់ក្មួយៗគ្រប់រូបអ្នកចេះគឺជាប់អ្នកមិនចេះត្រូវខិតខំរៀនសូត្របន្ថែមទៀត និយាយរួមពេលទៅប្រឡងត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់គណៈកម្មការប្រឡង ។
នៅក្នុងពិធីនេះដែរ លោកអគ្គនាយកបានថ្លែងរំលេចពីសមិទ្ធិផលនានាទាំងផ្នែកពុទ្ធិចក្រ និងអណាចក្រមានការរីកចំរើនតាំងពីទីក្រុករហូតដល់ជនបទដែលសមិទ្ធិផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន ជាប្រមុខរាជរដ្ឋាភិបាលបានដឹកនាំប្រទេសញាំញីទៅដោយសង្គ្រាមរហូតទទួលបានសន្តិភាពគ្រប់ទីកន្លែងនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្របវិស័យ ។
ជាមួយគ្នានេះដែរ លោកបានថ្លែងសង្កត់ធ្ងន់ឲ្យក្មួយៗទាំងអស់ដែលជាទំពាំងស្នងឫស្សីត្រូវរួមគ្នាថែរក្សាសន្តិភាពនិងស្ថេរភាពនយោបាយជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។
នៅចុងបញ្ចប់នៃកម្មវិធីសំណេះសំណាលលោកអគ្គនាយកបានឧបត្ថម្ភថវិការដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សចំនួនជិត៤០០នាក ក្នុងម្នាក់ៗ៥ម៉ឺនរៀល និងឧបត្ថម្ភថវិការបន្ថែមដល់សាលាដើម្បីទិញសម្ភារៈកីឡាចំនួន៣ពាន់ផងដែរ៕សណ្តោស