ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញបើកកិច្ចប្រជុំស្តីពី ការប្រកបអាជីវកម្ម អ៊ីនធើណិត ដែលគ្មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងបង្កប់នូវល្បែងសុីសង ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩:០០នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំ ស្តីពី ការប្រកបអាជីវកម្ម អ៊ីនធើណិត ដែលគ្មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងបង្កប់នូវល្បែងសុីសង នៅក្នុងមូលដ្ឋានខណ្ឌដូនពេញក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ដោយមានការចូលរួមពី ម្ចាស់អាជីវកម្ម អ៊ីនធើណិតនេះ ផងដែរ ។

ទីតាំងប្រកបអាជីវកម្ម អ៊ីនធើណិតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញសរុបទាំងអស់មានចំនួន៤៩ទីតាំង មានច្បាប់ចំនួ៣៣ទីតាំង ក្នុងនោះរដ្ឋបាលខណ្ឌបានធ្វេីកាបិទអាជីវកម្មទាំងស្រុងចំនួន១៤ទីតាំង និង០២ទីតាំងគ្មានច្បាប់អនុញ្ញាត ហេីយរដ្ឋបាលខណ្ឌបានទុករយះពេលដេីម្បីអោយគាត់បិទអាជីវកម្មដោយខ្លួនឯង។

ក្រោយកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មរួចមក លោកអភិបាលខណ្ឌ មានប្រសាន៍ថា ចំពោះទីតាំងប្រកបអាជីវកម្ម អ៊ីនធើណិត២៤H ដែលមានច្បាប់អនុញ្ញាតទាំងអស់ត្រូវគោរពតាមគោលកាណ៍៣ចំណុចដូចខាងក្រោម:
១-ហាមបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ។
២-ហាមចែកចាយ និងប្រេីប្រាស់គ្រឿងញៀនគ្រប់ប្រភេទ។
៣-រាល់ពេលមានជនសង្ស័យ ចូលមកលែងល្បែងស៊ីសងខុសច្បាប់ នៅលើប្រព័ន្ធអ៊ីនធេីណិត ត្រូវរាយកាណ៍មកអាជ្ញាធម៌ដេីម្បីមានវិធានការ ប្រសិនបេីម្ចាស់ទីតាំងណាដែលល្មេីសនិងច្បាប់ មិនអនុវត្តន៍ តាមការណែនាំខាងលើត្រូវបិទអាជីវកម្មទាំងស្រុង ។

ចំពោះទីតាំងដែលគ្មានច្បាប់អនុញ្ញាត រដ្ឋបាលខណ្ឌដូនពេញ បានបិទអាជីវកម្មទាំងស្រុងតែម្តង ៕ស តារា


ចែករំលែក៖