ព័ត៌មានទាន់ហេតុការណ៍៖

អីចឹងទេតើ បានជាកូរ៉េខាងជើង មិនខ្លាចសង្គ្រាមបរមាណូជាមួយអាមេរិក

ចែករំលែក៖

អីចឹងទេតើ បានជាកូរ៉េខាងជើង មិនខ្លាចផ្ទុះសង្គ្រាមបរមាណូជាមួយអាមេរិក ដោយប្រទេសនេះមានវត្ថុការពារខ្លួនរួចរាល់ ដែលអាចគេចផុតពីក្តីស្លាប់ នៅពេលដែលផ្ទុះសង្គ្រាមបរមាណូជាមួយអាមេរិកនោះ។

«វត្ថុទិព»របស់កូរ៉េខាងជើង នាពេលនេះ គឺ ប្រព័ន្ធស្ថានីយរថភ្លើងក្រោមដី ដែលមានជម្រៅដល់ទៅ១១០ម៉ែត្រ ក្នុងដី នៅកណ្តាលទីក្រុងព្យុងយ៉ាង ត្រូវបានកូរ៉េខាងជើង សាងសង់ឡើងក្នុងគោលដៅផ្សេងគ្នា អាចប្រើប្រាស់សម្រាប់ ធ្វើជា ត្រង់សេ សម្រាប់លាក់ខ្លួនពេលមានសង្គ្រាម បរមាណូកើតឡើង។

សារព័ត៌ដេលីម៉ែល បានផ្សាយថា ការសាងសង់ ស្ថានីយរថភ្លើង នៅកណ្តាលទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង តាំងពីឆ្នាំ១៩៦៨ ហើយសម្ភោធនៅឆ្នាំ១៩៧៣។ ពលរដ្ឋនៅទីក្រុងព្យុងយ៉ាងអាចប្រើប្រាស់ទីតាំង មានជម្រៅក្រោមដី ១១០ម៉ែត្រ នោះធ្វើជាកន្លែងលាក់ខ្លួនយ៉ាងសុវត្ថិភាព ក្នុងពេលដែលមានសង្គ្រាមបរមាណូកើតឡើងជាមួយអាមេរិក។

ក្រុមអ្នកឯកទេសបញ្ជាក់ថា ដោយសារតែកូរ៉េខាងជើង មានទីតាំងលាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើង ទើបប្រទេសនេះ មិនខ្លាចការវាយប្រហារដោយបរមាណូពីអាមេរិកឡើយ។ ទាំងនោះហើយទើប មេដឹកនាំគីម ជុងអ៊ុន ប្រកាសថា ទីក្រុងព្យុងយ៉ាង«មិនដែលខ្លាច »ចំពោះសកម្មភាពយោធារបស់អាមេរិកមកលើកូរ៉េខាងជើងឡើយ។

អ្នកឯកទេសថតរូប Eric Lafforgue បានថតរូបជាច្រើន នៅក្នុងប្រព័ន្ធរថភ្លើងក្រោមដីដ៏អាថ៌កំបាំង របស់ទីក្រុងព្យុងយ៉ាង នៅពេលដែលលោកទស្សនកិច្ចទៅកាន់ប្រទេសអាថ៌កំបំាងមួយនេះ។ លោកបានបញ្ជាក់ថា ប្រព័ន្ធរថភ្លើងក្រោមដីនេះ មាន ស្ថានីយរថភ្លើងដល់ទៅ១៧ស្ថានីយផ្សេងគ្នា ដោយ សំបុត្រធ្វើដំណើរតាមរថភ្លើងនោះស្មើរ (កន្លះដុល្លារ)អាមេរិកប៉ុណ្ណោះ។

លោក Eric Lafforgue បញ្ជាក់ទៀតថា «សបុត្ររថភ្លើង ត្រូវ ត្រួតពិនិត្យដោយម៉ាស៊ីលស្វ័យប្រវត្តិ ប៉ុន្តែពេលខ្ញុំទៅ ម៉ាស៊ីនមិនដំណើរការ ត្រូវត្រួតពិនិត្យដោយមនុស្ស» ។

លោក Eric Lafforgue បន្តទៀតថា ស្ថានីយរថភ្លើង ទាំង ១៧កន្លែងនៅក្នុង ប្រព័ន្ធរថភ្លើងក្រោមដី មានឈ្មោះផ្សេងៗគ្នា ដូចជា «សមាមិត្ត, ផ្កាយក្រហម, សេរីភាព , ជ័យជំនៈ ,ឋានសួគ៌…ជាដើម មិនដាក់តាមឈ្មោះ មេដឹកនាំដូចកន្លែងផ្សេងៗឡើយ។ ការធ្វើដំណើរចុះក្រោយ ១១០ម៉ែត្រ ចំណាយពេលតែតិចតួចប៉ុណ្ណោះ ហើយនៅខាងក្នុងមានអារម្មណ៍ដូចស្ថិតនៅក្នុងខ្សែភាពយន្ត ពេលចូលដល់ ឬតែចំរៀងបដិវត្តន៍ និងចំរៀងស្នេហាជាតិ។

រូបភាពដែល អ្នកឯកទេសថតរូប Eric Lafforgue បានប្រកាស ក្នុងពេលដែល កូរ៉េខាងជើង និងអាមេរិកកំពុងប្រឈមមុខតានតឹងដាក់គ្នា ស្ទើរតែផ្ទុះសង្គ្រាម ។ មេដឹកនាំទាំងពីរ ដូណាល់ ត្រាំ និងគីម ជុងអ៊ុន ពេលនេះកំពុងតែធ្វើសង្គ្រាមពាក្យសម្តីដាក់គ្នា។

ពាក់ព័ន្ធនឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង តាមការលើកឡើង អ្នកជំនាញម្នាក់បានឲ្យដឹងថា រូបភាពផ្កាយរណបថ្មី មួយបានបង្ហាញថា ប្រទេសផ្ដាច់ការកូរ៉េខាងជើង កំពុងត្រៀមរៀបចំសម្រាប់ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលមានមូលដ្ឋានលើនាវាមុជទឹក ស្របពេលកំពុង មានភាពតានតឹងខ្លាំង រវាងអាមេរិក នឹងកូរ៉េ ខាងជើង ជុំវិញការបាញ់បង្ហោះមីស៊ីលផ្លោងឆ្លងទ្វីប ដោយជោគជ័យរបស់រដ្ឋកុម្មុយនីស្ត ។ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។

ដោយសំដៅទៅលើរូបភាពដែលបានបង្ហោះ នៅលើគេហទំព័រ 38 North របស់អាមេរិក ដែលមានអ្នកឯកទេសខាងវិភាគលើប្រទេសផ្ដាច់ការកូរ៉េខាងជើងលោក Joseph Bermudez បានអះអាងថា ពួកគេអាចបង្ហាញពីការរៀបចំ សម្រាប់ការសាកល្បងថ្មីនៃមីស៊ីលផ្លោង (SLBM) ចេញពីនាវាមុជទឹក ហើយរូបភាពផ្កាយរណបពាណិជ្ជកម្មថ្មីៗ ក៏បានបង្ហាញពីការវិវត្តន៍ ជាច្រើន ដែលបង្ហាញថា កូរ៉េខាងជើង អាចនឹងពន្លឿនការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរជើង ទឹករបស់ខ្លួន ដែលមានមូលដ្ឋាននៅសមុទ្រ។

យោងតាមការលើក ឡើងរបស់មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល សហរដ្ឋអាមេរិក បានឲ្យដឹងថា លោក នឹងមិនមានការភ្ញាក់ផ្អើលនោះទេ ប្រសិនបើប្រទេស ផ្ដាច់ការកូរ៉េខាងជើង ធ្វើតេស្ដសាកល្បងគ្រាប់មីស៊ីល CIBM ថ្មីមួយទៀត ដែលរបបកម្មុនិស្ដមួយនេះ បានធ្វើតេស្តចំនួន ២លើកទៅហើយ កាលពីក្នុងខែកក្កដា ចំពេលមាន ភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។

ប្រតិកម្មរបស់អាមេរិក ដែលថាគ្មានការភ្ញាក់ផ្អើលទៅលើការធ្វើតេស្ដរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង នោះធ្វើ ឡើង បន្ទាប់ពីមានអ្នកជំនាញម្នាក់ បានលើកឡើងថា រូបភាពផ្កាយរណបថ្មីមួយបានបង្ហាញថា ប្រទេសផ្ដាច់ ការកូរ៉េខាងជើង កំពុងត្រៀមរៀបចំសម្រាប់ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលមានមូលដ្ឋានលើ នាវាមុជទឹក ស្របពេលកំពុងមានភាពតានតឹងខ្លាំងរវាងអាមេរិក និងកូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះមីស៊ីល ផ្លោងឆ្លងទ្វីប ដោយជោគជ័យរបស់រដ្ឋកុម្មុយនីស្ត៕ ម៉ែវ សាធី


ចែករំលែក៖