ភ្នំពេញ៖ សម្តេចតេជោបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៥ ខែសីហាថា៖
«ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីតម្លៃសន្តិភាពដែល តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដំណោះស្រាយសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ជាមួយប្រទេសឡាវដោយគ្មានការបង្ហូរឈាមកាលពីពេលថ្មីៗនេះគឺបាន បង្ហាញច្បាស់នូវសុច្ឆន្ទះដ៏ល្អរបស់កម្ពុជា។
សម្តេចតេជោ សែន បានចាត់ទុកការចរចារដោយសន្តិវិធី គឺជាដំណោះស្រាយដ៏ល្អបំផុតដែលរក្សាបាន នូវចំណងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែងម្រាប់ប្រជាជាតិទាំងពីរ។ គុណធម៍ និងការទទួល ខុសត្រូវប្រកបទស្សនៈវិស័យដឹកនាំច្បាស់លាស់នេះហើយ ដែលបានធ្វើអោយ សម្តេចតេជោ ក្លាយជា មេដឹកនាំដ៏មានឥទ្ឋិពលម្នាក់នៅក្នុងតំបន់។
អរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរដែលបានគាំទ្រ និងចូលរួមក្នុងការថែ រក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ទៅមុខ»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ