ភ្នំពេញៈ មុខសញ្ញាចោរឆក់ទូរស័ព្ទនៅជួរមាត់ទន្លេ ៣នាក់ក្នុងនោះមានស្រីម្នាក់ ត្រូវនគរបាលខណ្ឌដូពេញចាប់ខ្លួន បានកាលពីវេលាម៉ោង៨និ១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈសមត្ថកិច្ចស្រាវជ្រាវដឹងថា ពួកគេតែងធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនបរទេសជាញឹកញាប់ ។
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៣នាក់ ទី១-ឈ្មោះ សៅ ពិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ទី២-ឈ្មោះ សុខ ស៊ីង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ អូរឫស្សី២ ខណ្ឌ៧មករានិង ទី៣-ឈ្មោះ កង តារាវីដា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ជនទាំង៣នាក់នេះ គឺជាមុខសញ្ញា ឆក់ទូរស័ព្ទ យ៉ាងសកម្មនៅជួរមាត់ន្លេក្នុងសង្កាត់ផ្សារកណ្តាល១ នាពេលកន្លមក ជាពិសេសឆក់ទូរស័ព្ទ ជនបរទេសតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕ ប្រាថ្នា