ព័ត៌មានទាន់ហេតុការណ៍៖

បាត់ម៉ូតូបែកការដល់ប្រពន្ធរឿងនាំស្រីឡើងផ្ទះសំណាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានបែកការដល់ប្រពន្ធ ក្រោយពីបាននាំស្រី ឡើងទៅផ្ទះសំណាក់ ហើយធ្វើឲ្យបាត់ម៉ូតូអស់មួយគ្រឿងដែលជិះរាល់ថ្ងៃ ។ដែលហេតុការណ៍នេះបានបណ្តាលឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នៅចំណុចផ្ទះសំណាក់ក់យីហោលីហូវ៩៩៩ដែលស្ថិតក្នុងភូមិឡទឹកកត្រីសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលបាត់នោះម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ លេខកំពង់ឆ្នាំង១D. ៥៤៦៦ ក្នុងពេលនោះសមត្ថកិច្ចមិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ម៉ូតូនោះទេ ។

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានមនុស្សប្រុស ដែលជាម្ចាស់ម៉ូតូ បានជិះម៉ូតូឌុបស្រីម្នាក់ មកផ្ទះសំណាក់លីហូវ ៩៩៩ រួចបាននាំគ្នាមកស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ទុកម៉ូតូផ្ញើនៅសន្តិសុខយាមផ្ទះសំណាក់ខាងក្រោម។ ក្រោយពីសំរាករួចរាល់ បុរសជាម្ចាស់ម៉ូតូបានចុះមកវិញជាមួយនិងស្រីម្នាក់ដដែល ស្រាប់តែរកម៉ូតូជិះ មិនឃើញក៍ផ្អើលឆោឡោឡើង ភ្លាមៗនោះបានរាយទៅសមត្ថកិច្ចនគរបាលប៉ុស្តិ ។ ហើយភ្លាមនោះប្រពន្ធក៍ដឹងថាបាត់ម៉ូតូ ហើយបានសួរនាំ ប្តី ក៍បែកការណ៍ ប្តីរបស់ខ្លួននាំស្រីឡើងផ្ទះសំណាក់ទៀត ធ្វើឲ្យប្រពន្ធកាន់តែមួរម៉ៅបន្ថែមផងដែរ ។

ភ្លាមៗនោះផងដែរសមត្ថកិច្ចនគរបាលក្រុងកំពងបានធ្វើការស្រាវជ្រាវរកមុខសញ្ញាចោរលួចកាច ក៏ម៉ូតូតាមរយៈកាមេរ៉ាវីដែអូសុវត្ថិភាពរបស់ផ្ទះសំណាក់បានកំណត់មុខសញ្ញាចោលួចកាច់ក៍ម៉ូតូខាងលើនេះផងដែរ។

ពាក់ពន្ធ័នឹងករណីចោចូលលួចកាចក៍ម៉ូតូនៅក្នុងផ្ទះសំណាក់លូហូវ៩៩៩ដែលមិនទាន់ដឹងថា មានសំណងឬយ៉ាងណានោះឡើយនោះទេ ។ មជ្ឈដ្ឋាននានាបានដាក់កំហុសទៅម្ចាស់ផ្ទះសំណាក់ដែលខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យបាត់ម៉ូតូរបស់ភ្ញៀវ ដូចនេះ ៕ ចន្ថា


ចែករំលែក៖