ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាពេលយប់ ព្រឹកឡើងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រទះដេកស្លាប់នបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៧ ស្ថិតនៅផ្ទះសង់ថ្មីមួួកន្លែង ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីផឹកស្រាស្រវឹងពេលយប់។

ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ញឹម ម៉ាន ភេទ ប្រុស មានអាយុ ៣៧ឆ្នាំ សព្វថ្ងៃបង្កើតមុខរបរ អ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅឯ ភូមិ ត្រោក ឃុំ ប្រធាតុ ស្រុក កំពុងត្របែក ខេត្ត ព្រៃវែង។

សាក្សីបានអោយដឹងថា  នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយអ្នកជិតខាងបន្ទាប់ពីផឹកចប់ជនរងគ្រោះក៏បានទៅសម្រាកលុះព្រឹកឡើងស្រាប់តែបងប្អូនមកមើលក៏ឃើញដេកស្លាប់បាត់ទៅទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយពីនគរបាលជំនាញខណ្ឌចុះទៅពិនឹងធ្វើរកោសល្យវិច័យ ឃើញថា សាកសពបានស្លាប់ដោយគាំងបេះដូងបន្ទាប់មកសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖