ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិ បាលនៃគណៈអភិបាលខណ្ឌមានជ័យ បានយកអំណោយរបស់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុុជា ខណ្ឌមានជ័យ ចែកជូនដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយត្រូវភ្លើងឆេះផ្ទះ រួមមានអង្ករ៥០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកសុីអីុវមួយយួរ ទឹកត្រីមួយយួរ មុង ភួយ និងថវិកាមួយចំនួនទៀត។
លោកអភិបាលខណ្ទមានជ័យចុះសួរសុខទុក្ខអំពីស្ថានភាពជាក់ស្តែងនិងនាំ យកអំណោយទៅចែកជូនដល់គ្រួសារ រងគ្រោះដែលត្រូវបានអគ្គិភ័យឆាបឆេះ ផ្ទះនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ករណីភ្លើងឆេះផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១៨ខ្នង ប្រក់ ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ រួមទាំងទ្រព្យសម្បត្តិ ។
មូលហេតុដែលគឺឲ្យអគ្គិភ័យនេះកើតឡើងបណ្តាលមកពីទុសេ្សខ្សែភ្លើង។ ដោយឡែកប្រតិបត្តិការពន្លត់អគ្គិភ័យ នេះត្រូវបានចេញអន្តរាគមន៍ជាបន្ទាន់ ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថ និងរថយន្តពន្លត់ អគ្គិភ័យរោងចក្រស្រាបៀរជាច្រើនគ្រឿងទៀត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោងប្រមាណ៧និង២៧នាទី ។
អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ ដែលមានទំហំ ៣ ម៉ែត្រ៤ ម៉ែត្រ ប្រក់ ស័ង្កសី និងជញ្ជាំងស័ង្កសី របស់អង្គការ ស្កុតផ្ដល់ជួយឲ្យប្រជាពលរដ្ឋអស់១៨ ខ្នង។
លោក ពេជ្រ កែវមុនីអភិបាលខណ្ឌ មានជ័យនិងជាប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌមានជ័យបានចុះសួរ សុខទុខអំពីស្ថានភាពជាក់ស្តែង និងបាននាំយកអំណោយទៅចែកជូនដល់គ្រួសារ រងគ្រោះដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ ដោយក្នុងនោះមួយគ្រួសារទទួលបានអង្ករមួយបាវ ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ មី១ កេស សារុង១ ភួយ១ ក្រមា១ មុង១ នឹង ថវិកាមួយចំនួនផងដែរ។ ក្នុងឱកាស សំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះលោកពេជ្រ កែវមុនី បានលើកឡើង ថា នេះជាលើកទី២ហើយ ដែលលើកទី១តំបន់នេះមានការតាំងទីលំនៅងាយស្រួលក្នុងការបង្កឲ្យមានហេតុការណ៍អគ្គិភ័យនេះកើតឡើង។
លោកមិននឹកស្មានថា វានឹងមានហេតុការណ៍នេះម្តងទៀតនោះ ទេព្រោះបន្ទាប់ពីការឆេះលើកមុនខាង អង្គការបានរៀបចំទីលំនៅដល់ពួកគាត់មានសណ្តាប់ធ្នាប់ល្អសមរម្យហើយ។ ការឆេះលើកទីមួយគឺឆេះទាំងអស់គ្មានសល់ អ្វីនោះទេបញ្ហាដោយសារគ្មានផ្លូវដែលឲ្យរថយន្តពន្លត់អគ្គិភ័យចូលដល់។ ប៉ុន្តែលើកនេះយើងអាចជួយសង្គ្រោះបានល្អដោយយើងបានរៀបចំច្រកផ្លូវមួយបន្ទាប់ពីមានហេតុការណ៍លើកមុន ហើយហេតុការណ៍អគ្គិ ភ័យលើនេះវាឆេះតែ១៨ខ្នងផ្ទះនោះទេ។
លោកអភិបាលខណ្ទមានជ័យ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហា អគ្គិភ័យនេះទាំងភ្លើងធូប ភ្លើងទៀន និង ការតបណ្តាញអគ្គិសនីដោយគ្មានបច្ចេកទេសច្បាស់លាស់ជាពិសេសពេលបងប្អូនចេញដំណើរទៅណាមកណាសូមពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយកុំឲ្យមានករណី ដូចនេះកើតឡើងបន្តទៀត។ ប្រសិនបើ មានករណីដូចនេះកើតឡើងទៀតនោះបងប្អូននឹងមានវិប្បដិសារីជាមិនខានចំពោះ ខ្លួនឯងនិងអ្នកដទៃផងដែរ៕ ហេង សូរិយា