ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ថ្នាំបំពុលឆ្កែងាប់ ៤ក្បាលយកម៉ូតូ ៣គ្រឿងយ៉ាងរលូនភូមិ​ ឃុំមានសុវត្ថិភាពនៅឯណា?

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមចោរដាក់ថ្នាំពុលសម្លាប់សត្វលួចទ្រព្យសម្បាតិប្រជាពលរដ្ឋនៅតែបន្តធ្វើសកម្មជារើយៗដដែល ជាក់ស្ដែងថ្មីៗនេះពួកគេបានធ្វើសកម្មភាពជាបន្តបន្ទាប់ចំនួន ២ករណីផ្សេងគ្នា ដោយសម្លាប់សត្វឆ្កែងាប់អស់ចំនួន ៤ក្បាល រួចលួចយកម៉ូតូអស់ចំនួន ៣គ្រឿងជិះគេចខ្លួនដោយរលូន ករណីនេះសួរថាតើភូមិ​ ឃុំមានសុវត្ថុភាពនៅឯណា? ។

ប្រភពព័ត៌មានពីមន្រ្តីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ទឹម សម្ភស្ស ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំ ស្ថិតក្នុងភូមិស្រែជង ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើលដល់សំណាក់អ្នកភូមិផងរបងជាមួយ ដោយម្ចាស់ផ្ទះភ្ញាក់ពីណេកឃើញសត្វឆ្កែរបស់ខ្លួនងាប់រដូករណេលនៅក្បែៗផ្ទះ រួមទាំងមានសាច់សង្ស័យប្រឡាក់ថ្នាំពុលប៉ុន្មានដុំផងដែរ ខណៈនោះក៍ឃើញទ្វារបន្ទប់ដាក់ម៉ូតូឃើញរបើក និងបាត់ម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 5614 តែគេមិនដឹងថាបានបាត់ពីម៉ោងប៉ុន្មាននោះទេ។

ដោយឡែក៖ ប្រភពព័ត៌មានពីមន្រ្តីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែឆ្នាំដដែល នៅចំណុចផ្ទះរបស់ឈ្មោះ ខ្វើ ហុីម ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំ ស្ថិតក្នុងភូមិថ្មី ឃុំរំលេច ស្រុកបាកាន ក៍មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើងដល់អ្នកភូមិផងរបងជាមួយដែរ ខណៈដែលម្ចាស់ផ្ទះក្រោកពីដំណេកឃើញងាប់សត្វឆ្កែចំនួន ១ក្បាល និងបាត់ម៉ូតូចំនួន ២គ្រឿងពីក្រោមផ្ទះ ដែលគាត់មិនបានដាក់ម៉ូតូក្នុងបន្ទប់ និងមិនបានដកកូនសោចេញពីម៉ូតូនោះ ហើយម៉ូតូទាំង ២គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P 6661 និង ១គ្រឿងទុៀតម៉ាក វ៉េវអាល់ហ្វា សេរីឆ្នាំ២០០៩ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ កំពត 1C 5830 ទាំងពីករណីខាងលើសមត្តកិច្ចបានត្រឹមនិយាយថា អាចមានតំរ៉ុយហើយកំពុងតែមមាញឹកតាមដាន និងកំពុងស្រាវជ្រាវ។

ទោះយ៉ាងជាយ៉ាងនេះក្តី៖ ប្រភពពីមជ្ឃដ្ឋាននានាបានរិះគន់យ៉ាងដំណំផងដែរ ព្រមទាំងលើកឡើងស្រដៀងៗគ្នាថា សព្វថ្ងៃនេះនៅខេត្តពោធិ៍សាត់គេសង្កេតឃើញកើតមានបទល្មើសព្រមគ្នាដូចជា​ ល្បែសុីសងគ្រប់ប្រភេទ​ នេសាទនារដូវ​ បិទនេសាទ​ បូមខ្សាច់អនាធិបតេយ្យ​ ពិសេសព្រៃឈើ។ល។៕


ចែករំលែក៖