ខេត្តស្ទឹងត្រែងៈ សាកសពមន្ត្រីប៉ុស្តិ៍៍៧០១ ម្នាក់ត្រូវបានរកឃើញហើយ ក្រោយពេលបាត់ខ្លួន បីថ្ងៃពីរយប់ ខណៈជិះទូកចុះមកលេង ផ្ទះតែម្នាក់ឯង នៅតាមបណ្តោយទន្លេសេកង់កាលពីរថ្ងៃទី១២ខែសីហា រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ ៤៥នាទី ទើបឃើញសាកសពអណ្តែតឡើង នៅឆ្ងាយពីរទីរួមស្រុកសៀមប៉ាង នៅលើចំណុចប៉ុស្តិ៍ កោះឬស្សី។
តាមការឲ្យដឹងពីរមន្ត្រីនគបាលប៉ុស្តិ៍៍ម្នាក់បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះប៊ុន នឿង អាយុ៤៨ឆ្នាំ ភេទប្រុសជាមន្ត្រីនគបាលការពារព្រុំដែន៧០១ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះខាងលើបានមកឈជើង នៅក្រោម ចំណុចអូរអាឡៃ បានសុំច្បាប់ចុះមកលេងផ្ទះ ដោយជិះទូកតែឯងចុំមកចំណុចបត់កែង លើកោះឬស្សី បានឮស្នូរគ្រាប់កាំភ្លើងAK ពីគ្រាប់ក្រោយមកក៍បាត់ដំណឹងឈឹងសួរទៅអ្នកផ្ទះ ក៍មិនឃើញទើបតាមរក ឃើញតែទូកមួកដែកកេះ ជនរងគ្រោះ ចំណែកម៉ាស៊ីននឹងមនុស្សបាត់ រហូតដល់ថ្ងៃទី១៤ ខែសីហា ទើបឃើញសាកសពអណ្តែត ឡើងនៅចំណុចកើតហេតុខាងលើ។
តាមការពិនិត្យធ្វើកោសលវិច្ច័យរបស់សមត្ថកិច្ចទៅលើសាកសពឃើញថាជនរងគ្រោះមិនបានត្រូវបានគេបាញ់ ដូចការលើកឡើងពីរមិច្ចដ្ឋានផ្សេងទៀតថាត្រវខ្មាន់កាំភ្លើងលបបាញ់នោះទេ តាមការសណ្ឋានប្រហែលជាខ្យល់គរ។
បច្ចុប្បន្នសាកសពត្រូវបានយកមកដំកលនៅវត្ត រួចប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត