ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវបានសម្ថតកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យល្បាតក្នុងមូលដ្ឋានឃាត់ខ្លួន ក្រោយពីឆែករកឃើញថ្នាំញៀនចំនួន៥កញ្ចប់។ ក្នុងការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ តាមផ្លូវក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
លោក តេង សុីណូ អធិកានគរបាលខណ្ខមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ខ្មៅ អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួល ទី២ឈ្មោះ ឈៀង លីហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ជនសង្ស័យឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង៣៥នាទីទៀបភ្លី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដោយបានដាក់ឲ្យកម្លាំងល្បាតនៅក្នុងមូលដ្ឋានដឹកនាំ.កម្លាំងដោយលោក ឯម ភារី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យបានឆែកឆេរ ឃើញថ្នាំញៀនចំនួន៥កញ្ចប់តូច បានយកមកប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីសាកសួរ ក៏បានឈានទៅដល់ម៉ោង១២ជាង បានបន្តទៅរកបានបក្ខពួកម្នាក់ទៀតមានឈ្មោះ ញ៉េន មេសាភេទប្រុសអាយុ១៩ឆ្នាំនៅភូមិទ្រា៤ដែលកំពុងតែដេកនៅបន្ទប់ផ្ទះជួយហើយបានឃតាត់ខ្លួនយកមកប៉ុស្តិ៍ស្ទឹងមានជ័យសាសួរ ។
លោកបានបន្តទៀតថា ជនស្ស័យទាំង៣នាក់ជាមុខសញ្ញាជួញដូរយ៉ាងសកម្មដែលសម្ថតកិច្ចពិបាកក្នុងការឃាត់ខ្លួនណាស់តែដោយថ្ងៃនេះដោយមានកាស្រាវជ្រាវទើបធ្វើកាឃាតខ្លួនបាន។
បច្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចា់ការតាមផ្លូវច្បាប់៕ តាឡឹម