ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​បញ្ជូន​អង្គរក្ស​លោក​ សួន​ សេរី​រដ្ឋា​ ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ជា​អង្គរក្ស​ លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ នៅ​ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ​ ។

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ឈ្មោះ​ ម៉ុម​ សួង​ អាយុ​៤៤ឆ្នាំ​ ជា​អង្គរក្ស​លោក​សួន​ សេរី​រដ្ឋា​ និង​ មាន​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​​រក្សា​ទុក​អាវុធ​ខុសច្បាប់​(កាំភ្លើង​ជ័រ)​ និង​ ធ្វើ​តេស្ត​ទឹក​នោម​មាន​សារធាតុ​ញៀន​។​ ប៉ុន្តែ​ក្រោយ​ការ​សាកសួរ​ អង្គរក្ស​រូបនេះ​ គ្មាន​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់​ទេ​ ទើប​លោក​ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ សម្រេច​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ ។

នគរបាល​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ ម៉ុម​ សួង​ អាយុ​៤៤ឆ្នាំ​ ជា​អង្គរក្ស​លោក​សួន​ សេរី​រដ្ឋា​ និង​ មាន​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​សីហា​ នៅ​ក្នុង​ផ្ទះ​លោក​សួន​ សេរី​រដ្ឋា​ ៕ចេស្តា


ចែករំលែក៖