ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលចុះឃាត់ខ្លួនពេទ្យធ្មេញគ្មានច្បាប់គ្មានសញ្ញាបត្របញ្ជូនទៅសួរនាំនៅស្នងការខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ច នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្ត ចុះបង្ក្រាបទីតាំង ធ្វើធ្មេញយីហោ ហេង មង្គល ដែលស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៦ ទល់មុខផ្ទះសំណាក់ លៀង ឆាយហុង ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ការចុះបង្រ្កាប់នេះ ក្រោមបញ្ជារបស់លោក រៀម ចន្ទមន្នី ព្រះរាជអាជ្ញារងអម សាលាដំបូង ខេត្ត អោយលោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត សហការជាមួយ ក្រុមមន្ត្រីសុខាភិបាលខេត្តចុះឃាតម្ចាស់ហាងតែម្ដង ព្រមទាំងនាំខ្លួនមកសាកសួរ នៅស្នងការ នគរបាលខេត្តសៀមរាបចាបន្ដ។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានប្រាប់ថា ម្ចាស់ទីតាំងមានឈ្មោះលី ម៉េងហន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងធ្មេញ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានដាក់ទីតាំងធ្វើធ្មេញ នេះមិនមានច្បាប់នោះទេ ហើយបានបើក អាជីវកម្មជាង៣ឆ្នាំមកហើយមិនត្រឹមតែអត់ច្បាប់ តែប៉ុណ្ណោះទេ ថែមទាំងគ្មានសញ្ញាប័ត្រ អ្វីទាំងអស់ ពោលគឺមានន័យថា ដូចប្រជាពលរដ្ឋ ធម្មតា ហើយមកបើកធ្វើអាជីវកម្ម តែម្ដង ចំណែកមន្ត្រីនគរបាល ធ្លាប់ចុះធ្វើកិច្ចសន្យា បញ្ឍប់ម្ដងរួចមកហើយ តែម្ចាស់ហាងហាក់ដូចជា មិនរាងចាល រហូតមកដល់ពេលល្ងាចថ្ងៃនេះបាននាំខ្លួន ទៅសាកសួរនៅស្នងការនគរបាលខេត្តសៀមរាបហើយ មិនទាន់ដឹងថា ត្រូវបញ្ជូនខ្លួន ទៅតុលាការ ឬយ៉ាងណា ដោយសារយើងរងចាំការសាសួរ បញ្ចប់និងចាំបញ្ជាពីស្ថាប័នតុលាការសិន ៕ ប៊ុន រិទ្ធី​


ចែករំលែក៖