ព័ត៌មានទាន់ហេតុការណ៍៖

ដេនី ក្វាន់ ឡើងឆាកទាំងមិនទាន់ផុតកាលកំណត់ពិន័យ

ចែករំលែក៖

ភ្នំពេញ៖ ក្រោមហេតុផលបញ្ចេញភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរដេនី ក្វាន់ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានព្រមាន និងពិន័យឲ្យផ្អាកការងារសិល្បៈមួយឆ្នាំ។ ការព្រមានេះត្រូវបានធ្វើឡើងកាលពីចុងខែមេសាឆ្នាំ២០១៧កន្លងទៅនេះ។ នៅមិនទាន់បានកន្លះឆ្នាំផងដេនី ក្វាន់ ស្រាប់តែលេចមុខថតទុកសម្រាប់កម្មវិធីផ្ទះលោកតារបស់ទូរទស្សន៍CTNដែលធ្វើឲ្យមានការភ្ញាក់ផ្អើល។

តារាសិចស៊ីដេនីក្វាន់ដែលធ្លាប់បានធ្វើឲ្យកក្រើក ព្រោះរឿងសិចស៊ីនោះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដាក់ពិន័យ និងព្រមានមិនឲ្យមានសកម្មភាពអ្វីទាំងអស់ក្នុងវិស័យសិល្បៈរួមមានការសម្តែងថតខ្សែភាពយន្តច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ចំនួនមួយឆ្នាំ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែនាងលេចមុខនាងចូលលេងក្នុងកម្មវិធីលេងហ្គេមកម្សាន្តរបស់ទូរទស្សន៍មួយទៅវិញ។ទស្សនិកជនជាច្រើនចោទសួរថា ហេតុអ្វីបានជាការសេចក្តីប្រកាសពិន័យលើតារាស្រីរូបនេះហាក់មិនមានប្រសិទ្ធិភាព ឬមួយក៏ស្ថានីយទូរទស្សន៍ដែលហៅនាងទៅចូលរួមកម្មវិធីមិនគោរពតាមការណែនាំរបស់ក្រសួង។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បានពី តារាសម្តែង ដេនី ក្វាន់ បាននៅឡើយទេ។ ប៉ុន្តែតាមរយៈការផ្សាយវីដេអូបន្តផ្ទាល់ពីតារាស្រីរូបនេះគឺបានចូលរួមសម្តែង និងថតទុកជាមួយសិល្បករល្បីៗមួយចំនួនទៀតដូចជានាយ ពែកមី កញ្ញា នី មុនីនាថជាដើម។កន្លងទៅនៅក្នុងលិខិតផ្លូវការ របស់ក្រសួងវប្បធម៌ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថាក្រសួងវប្បធម៌បានសម្រេចដាក់ពិន័យផ្អាកតារាសម្តែងនាងដេនីក្វាន់ មិនឲ្យធ្វើសកម្មភាព ពាក់ព័ន្ធនឹងវិស័យសិល្បៈ គ្រប់រូបភាពរួមមានការសម្តែងថតខ្សែភាពយន្តខារ៉ាអូខេស្ពតច្រៀងបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ជាដើម រយៈពេល១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

ទោះជាយ៉ាងណាលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្លាប់សរសេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាលរឿងនាងស្លៀកពាក់នៅក្រៅឆាកដែរ។ តែការហាមឃាត់ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់នោះ៕ វឌ្ឍនា


ចែករំលែក៖