ខេត្តកំពង់ចាម: ជនសង្ស័យប្រុស ស្រី៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងបទល្មើសពាក់ពន្ធ័នឹងគ្រឿងញៀន ។
លោក ខេងស្រេង អធិការប៉ូលីសស្រុកចំការលើបានឲ្យដឹងថា ករណីទី១ ធ្វើឡើង កាលពីវេលាម៉ោង១ និង១៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដោយកម្លាំងជំនាញបានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិវាលរីកេីត ឃំុស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម ដោយប្រេីវិធានញុះញុង់ ឃាត់ខ្លួនបានជនសង្ស័យ០២នាក់៖ ១-ឈ្មោះ នូ សុឃាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិវាលរីកេីត ឃំុស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម ២-ឈ្មោះ អោម ចាន់ណា ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិវាលរីកេីត ឃំុស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសបាននូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន១០កញ្ចប់ និងទូស័ព្ទដៃ០២គ្រឿង ដាវ០៣ដេីម ជំពាមកៅស៊ូ២ គ្រាប់កាំភ្លើង៣គ្រាប់ និងឧបករណ៍សេព វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
ដោយឡែកករណីទី២ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីល្ងាច ថ្ងៃដដែល ដោយកម្លាំងជំនាញបានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្ពឺលិច ឃំុស្ពឺ ស្រុកចំការលេី ខេត្តកំពង់ចាម ដោយប្រេីវិធានញុះញុង់ ហើយឃាត់ខ្លួនបានជនសង្ស័យ០៣នាក់៖
១-ឈ្មោះ វ៉េត សុខកាំង ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្ពឺលិច ឃំុស្ពឺ ស្រុកចំការលេី ខេត្តកំពង់ចាម។
២-ឈ្មោះ វ៉ាន មារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្ពឺក ឃំុជយោ ស្រុកចំការលេី ខេត្តកំពង់ចាម។
៣-ឈ្មោះ ស្រេន សារ៉េន ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិជយោ ឃំុជយោ ស្រុកចំការលេី ខេត្តកំពង់ចាម។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតនូវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យថ្នាំញៀន២កញ្ចប់ (ធំ១កញ្ចប់) ទូស័ព្ទដៃ១គ្រឿង ដាវ២ដេីម ដែកចុងស្រួច(ជំពូសទុង)ចំនួន២ដេីម គ្រាប់បែកដៃ១គ្រាប់ និងឧបករណ៍សេព វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕ វណ្ណៈ