ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរ​ការ​ស្តារ​ឡើង​វិញ​ព្រែ​កខ្វៀក នៅស្រុកកោះធំ សម្រេច​បាន​ប្រមាណ៥៨ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក បានប្រកាសថា គិតត្រឹមថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៧ ដំណើរការស្តារឡើងវិញ ព្រែកខ្វៀក សម្រេចការងារបានប្រមាណ ៥៨% ហើយ ។

សូមជម្រាបជូនថា ព្រែក ខ្វៀក ស្ថិតក្នុងឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការស្តារឡើងវិញ កាលពីដើមខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖

– ស្តារព្រែក ប្រវែង ៣.១៦០ ម៉ែត្រ ។

– សាងសង់សំណង់ទ្វារទឹក ចំនួន ០១ កន្លែង ។

– សាងសង់សំណង់ U Sharp ចំនួន ០១ កន្លែង ។

– សាងសង់សំណង់លូភ្លោះ ចំនួន ០១ កន្លែង ។

– សាងសង់សំណង់លូមូល ចំនួ ០២ កន្លែង ។

– សាងសង់ និងក្រាលកម្ទេចថ្មផេះភ្លឺអមសងខាងព្រែក សម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ប្រវែង ៣.៨០០ ម៉ែត្រ ។

នៅពេលបញ្ចប់ការដ្ឋាន ព្រែកខ្វៀក នឹងដើរតួនាទីជាព្រែកនាំទឹក និងដីល្បាប់ពីទន្លេបាសាក់ ទៅស្រោចស្រពផ្ទៃដីដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករក្នុងឃុំពោធិ៍បាន ប្រមាណ ២២០ ហិកតា ៕ ហេង សូរិយា


ចែករំលែក៖